ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ ខេត្តព្រះវិហារ បាននិងកំពុងជួសជុលពង្រីក ស្រោចកៅស៊ូ ផ្លូវជាតិលេខ ៦៤និងជួសជុលផ្លូវលេខ៩៥ ដោយក្រាលកៅស៊ូ DBST

339

ព្រះវិហារ៖ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី៣១ ខែធ្នូ  ឆ្នាំ២០២១នេះ បាននិងកំពុងជួសជុលពង្រីកផ្លូវជាតិលេខ ៦៤ ប្រវែង២២០០ ម៉ែត្រ និងស្រោចកៅស៊ូឡើងវិញ ជាមួយនិងការជួសជុលផ្លូវជាតិលេខ៩៥ ដោយក្រាលកៅស៊ូ DBSTផងដែរ។

   លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា អនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារ នៅថ្ងៃទី៣១ ខែធ្នូ  ឆ្នាំ២០២១នេះ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបាននិងកំពុងជួសជុលពង្រីកផ្លូវជាតិលេខ ៦៤ ប្រវែង ២២០០ ម៉ែត្រ ទទឹង ,៥ម៉ែត្រ សង្ខាង ចាប់ពី គីឡូម៉ែត្រ 99+250 ដល់គីឡូម៉ែត្រ101+450 ស្ថិតក្នុងទីរួមស្រុកគូលែន ខេត្តព្រះវិហារ។ ស្រោចកៅស៊ូឡើងវិញ (Re-Seal) លើកំណាត់ផ្លូវជាតិលេខ ៦៤ ប្រវែង ៤៥០០ ម៉ែត្រ ចាប់ពី គីឡូម៉ែត្រ 107+650 ដល់ គីឡូម៉ែត្រ 112+150 ស្ថិតនៅឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។

និងជួសជុលផ្លូវជាតិលេខ៩៥ ក្រាលកៅស៊ូ DBST ប្រវែង ៣៥០០ម៉ែត្រ ចាប់ពី គីឡូម៉ែត្រ 30+200 ដល់ គីឡូម៉ែត្រ33+500 ស្ថិតក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ។

   លោក សំ លាងទ្រី បានសូមអោយពុកម៉ែ បងប្អូន បន្តដំណើរតាមផ្លូវ ប្រកបដោយសុខសុវត្ថិភាព ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា កុំបើកបរលើសល្បឿនកំណត់ កុំដឹកលើសទម្ងន់កំរិតកំណត់ កុំដឹកសំពីងសំពោង បើកបរកុំសែបគ្រឿងស្រវឹង ពាក់មួកសុវត្ថិភាពពេលបើកម៉ូតូ និងដាក់កញ្ចក់មើលក្រោយ៕

 

អត្ថបទដែលជាប់ទាក់ទង