ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ ពាក្យទូន្មាន គួរពិចារណាសម្រាប់ ឆ្នាំ ២០២២

631

ភ្នំពេញ ៖ មិនមែនជាអាចារ្យ ឬ ជាអ្នកអាណាព្យាបាលលើនរណា ម្នាក់ក្រៅពីកូន ប្រពន្ធខ្លួនឯងនោះទេ តែនេះវាគ្រាន់ជាការលើកឡើង ដើម្បីពិចារណាទាំងអស់គ្នាក្នុងនាមជាប្រថុជ្ជជនដូចគ្នាក្រែងលោមាននរណាម្នាក់មានការយល់ដឹងល្អជាងប៉ុណ្ណោះ ។
សម្រាប់ឆ្នាំថ្មីយើងមិនត្រូវចាប់ផ្តើម ឆ្នាំថ្មីដោយនិយាយប្រាប់ខ្លួនឯង ឬអ្នកដទៃអំពីការខាតបង់ និងទុក្ខលំបាករបស់អ្នកទ្បើយ។សូមទុកអោយអតីតកាលកន្លងផុតទៅចុះ។

ឆ្នាំថ្មីនឹងផ្តល់អោយអ្នកនូវថាមពលសម្រាប់អ្នក ក្នុងការចេញដំណើរជាថ្មីក្នុងជីវិត ហេតុអ្វីក៏ត្រូវនៅខាត ពេលដោយសារព្រឹត្តិការណ៍ពីមុនៗ នោះ ?គឺចិត្តគំនិតអ្នកដែល បានធ្វើអោយរាងកាយអ្នកទៅជាឈឺ។ ត្រូវពង្រឹងចិត្តគំនិត អ្នកដើម្បីស្វែងរកសុខភាព ក្តីសង្ឃឹម និងសុភមង្គលក្នុងឆ្នាំថ្មីនេះ។
សូមអ្នកបំភ្លេចចោលទៅរាល់លុយកាក់ ដែលអ្នកបានខាតបង់ កំហុសឆ្គងដែលអ្នកបានធ្វើ ស្នាមរបួសដែលអ្នកបានទទួល និងដែលអ្នកបានធ្វើលើ គេពិសេសរាល់ការខកចិត្តដែលអ្នកបានឆ្លងកាត់។តែអ្នកក៏មិនត្រូវភ្លេចទុក្ខព្រួយ ពីការបាត់បង់មនុស្សដែល មានតម្លៃចំពោះអ្នកទ្បើយ។

អ្នកត្រូវគិតថារឿងទាំងនេះដែលអ្នកបានជួប ដូចជាជួយធ្វើអោយអ្នកកាន់ តែមានចិត្តមនុស្សធម៌ និងមានគេស្រទ្បាញ់អ្នករឹតតែច្រើន។ អ្នកនឹងមិនអាចទទួល បានផលនេះទ្បើយ បើអ្នកនៅតែកាន់ទុក្ខសោក ហើយមួរម៉ៅក្តៅក្រហាយនោះ។
ចូរកុំនិយាយអោយសោះ ថាអ្នកចាស់ពេក។ អាយុគ្រាន់តែជាការស្រមើស្រមៃ ឬជាតួលេខទេតើ បើអ្នកមិនរវល់ពីវា វាក៏មិនរវល់ពីអ្នកដែរ។ ត្រូវតែរស់រវើកពីក្បាលដល់ចុងជើង។ អ្នកដកដង្ហើមអោយបានវែង ដើម្បីបំពេញកោសិកាក្នុងសួត ទាំងអស់យ៉ាងតិច៥នាទីនៅពេលព្រឹក ថ្ងៃត្រង់ និងល្ងាច ហើយពេលអ្នកដកដង្ហើមចូលជ្រៅ គឺដើម្បីទទួលយកនូវសុខភាព សតិបញ្ញានិងជោគជ័យ។
អ្នកត្រូវគិតទុកជាមុនថា អ្នកមានសុខភាពល្អបើសិន ជាអ្នកមិនទាន់មានបានវាទេ អ្នកគ្រាន់តែចាត់ទុកវាថា គ្រាន់តែជាការយឺតពេលប៉ុណ្ណោះ ហើយអ្នកត្រូវបន្តរង់ចាំ។
ចាត់ទុករាល់ជម្ងឺប្រចាំកាយថា គ្រាន់តែមួយរយ:ប៉ុណ្ណោះ គ្មានអ្វីលើសពីនឹងទេ។កុំជឿអោយសោះថាខ្លួនអ្នកនៅឈឺចឹងរហូតឬក៏
ធ្លាក់ខ្លួនពិការឲ្យសោះនោះ។

អ្នកត្រូវគិតថាខ្លួនអ្នកជិតបានជោគជ័យ ហើយគឺជោគជ័យ ដោយគ្មានគូរប្រៀប។ ឆ្នាំដ៏អស្ចារ្យមួយ កំពុងរង់ចាំអ្នកនៅខាងមុខ។តែក្នុងពេលមួយឆ្នាំប៉ុណ្ណោះ អ្នកនឹងបានអ្វីៗដែលអ្នកចង់។ ត្រូវដើរទៅមុខ! ទាំងអស់គ្នារួមជាមួយ នឹងការសង្ឃឹមដឹងឬនៅ ?៕

អត្ថបទដែលជាប់ទាក់ទង