ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារអេស៊ីលីដា បានទិញ៣០ លានដុល្លារ លើមូលបត្របំណុលរបស់ ក្រុមហ៊ុន CAIC ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាស យានដ្ឋានអន្តរជាតិតេជោ ខេត្ដកណ្ដាល

383

ភ្នំពេញ៖ គោលនយោបាយ ឈ្នះ ឈ្នះ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានបើកទូលាយ ដល់វិស័យឯកជន មកបណ្ដាក់ទុន ដោយសេរី នៅកម្ពុជាជាក់ ស្ដែង ធនាគារអេស៊ីលីដា បានចំណាយទុន វិនិយោគ៣០លានដុល្លារ តាមរយៈពិធី ចុះហត្ថលេខា លើកិច្ចព្រមព្រៀងសញ្ញាបណ្ណ មានបុគ្គលធានារបស់គម្រោង អាកាសយាន ដ្ឋានអន្ដរជាតិតេជោ រវាងក្រុមហ៊ុន Cambo diaAirport Investm ent Co.,Ltd (CAIC) តំណាងដោយ លោក ឆារស៍ វ៉ាន់ Charles Vann ជាអគ្គនាយករង និងធនា គារ អេស៊ីលីដាភីអិលស៊ី តំណាងដោយ បណ្ឌិត អ៊ិន ចាន់នី ជាប្រធាននាយកប្រតិបត្តិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ ក្នុងគោលបំណង សម្រាប់ការ ទិញសញ្ញាបណ្ណមាន បុគ្គលធានាទឹកប្រាក់ចំនួន ៣០លានដុល្លារអាមេរិករបស់គម្រោង សាងសង់អាកាស យានដ្ឋានអន្តរជាតិតេជោ (ការបោះផ្សាយជាលក្ខណះបុគ្គល)។ កាលពីរសៀលថ្ងៃទី ១០ មករា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកាណាឌីយ៉ា ។

លោក ឆារស៍ វ៉ាន់ Charles Vann អគ្គនាយករង(CAIC) បានបញ្ជាក់ថា៖ ទឹកប្រាក់ វិនិយោគដែលទទួលបាន ពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់ សម្រាប់ការសាងសង់ និងការអភិវឌ្ឍ គម្រោងសាងសង់អាកាសយាន ដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។

គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន30% ត្រូវនឹងទឹកប្រាក់ សរុប ៣៩០ លានដុល្លារអាមេរិច(ដោយមិន រាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ CAIC)។
លោកបន្ដថា៖ អត្រាការប្រាក់(Coupon rate)របស់សញ្ញាបណ្ណនេះគឺ5.5% ក្នុងមួយឆ្នាំ ជាមួយនឹងរយះពេល (tenor) ៣ឆ្នាំ ហើយត្រូវបានធានា ដោយក្រុមហ៊ុន OCIC ។ ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគ ក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការ អភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់ គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជា មួយនឹងគម្រោង សំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។
CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុន រួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា(RGC) ដែលតំណាង ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុនOCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាស យានដ្ឋានអន្តរជាតិតេជោ ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ បានបញ្ជាក់ថា៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាក្រុមហ៊ុន មហាជនទទួល ខុសត្រូវមានកម្រិត ដែលបានបង្កើត ឡើង ស្របតាមច្បាប់ នៃព្រះរាជាណាចក្រ កម្ពុជា និងជាធនាគារពាណិជ្ជទី១ ដែល បានចុះបញ្ជីលក់មូលបត្រ ក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ។

លោកបន្ដថា៖ ធនាគារអេស៊ីលីដាភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន០៤ រួមមានធនាគារអេស៊ីលីដាឡាវ អេស៊ីលីដាស៊ីឃ្យួរឹធីភីអិលស៊ី វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា និងអេស៊ីលីដា មីក្រូហិរញ្ញវត្ថុ មីយ៉ាន់ម៉ាព្រមទាំងមានការិយាល័យ តំណាងចំនួន១ នៅ ប្រទេសមីយ៉ាន់ម៉ា។ ធនាគារអេស៊ីលីដាមានបណ្ដាញ ប្រតិបត្តិការយ៉ាងធំទូលាយ គ្របដណ្ដប់ទូទាំង ព្រះរាជាណាចក្រកម្ពុជា (មាន២៦២សាខា) និងបានពង្រីកតំបន់ ប្រតិបត្តិការទៅកាន់ ប្រទេសឡាវ(មាន ៣៨សា ខា)និងមីយ៉ាន់ម៉ា (មាន១៧សាខា)៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង