អង្គសន្និបាតស្រុកសង្គមថ្មី ដាក់ចេញផែនការ៩ចំនុចសម្រាប់អនុវត្តបន្ត និងអនុម័តសេចក្តីសម្រេចរបស់គណៈកម្មាធិការបក្សឃុំរណសិរ្ស សម្រាប់អនុវត្តឆ្នាំ២០២២ ដល់ឆ្នាំ២០២៧
ព្រះវិហារ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៦ខែមករា ឆ្នាំ២០២២នេះ បានរៀបចំសន្និបាតរបស់ខ្លួន ក្រោមវត្តមានលោក សំ លាងទ្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សខេត្តចុះជួយស្រុកសង្គមថ្មី ដោយមានការចូលរួមពីលោក នៅ ចាន់គង់ សមាជិកគណៈកម្មាធិការគណបក្សខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សខេត្តចុះជួយឃុំរណសិរ្យ ព្រមទាំងប្រធាន អនុប្រធាន គណបក្សស្រុក ក្រុមការងារចុះជួយឃុំ និងសមាជិកសមាជិកា ជាច្រើនរូបទៀត។
អង្គសន្និបាតនាឱកាសនេះបានដាក់ចេញនូវផែនការចំនួន៩ចំនុចសម្រាប់អនុវត្តបន្ត និងបានពិភាក្សា អនុម័ត្រសេចក្តីសម្រេចរបស់គណៈកម្មាធិការបក្សឃុំរណសិរ្ស សម្រាប់អនុវត្តឃុំពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ និងបានបង្ហាញឈ្មោះបេក្ខភាពឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំផងដែរ៕