ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជិះ​ម៉ូតូ​ជែង​រថយន្ត​រេចង្កូតទៅ​បុក​ឃឿ​ន​ពុះ​ចែក​ទ្រូងផ្លូវ ស្លាប់ភ្លាមៗ

143

​កណ្ដាល​៖​ បុរស​ម្នាក់ជិះ​ម៉ូតូ​វ៉ា​ជែង​រថយន្ត ​បើក​ស្រប​ទិស​គ្នា ​មិន​ប្រយ័ត្ន ​បាន​រេ​ចង្កូត​ទៅ​បុក​ឃឿ​ន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ ​បណ្តាល​ឲ្យស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អ​ណោ​ច​អ​ធ័​ម ​កាលពី​វេលា​ម៉ោង​៦​និង​១៦​នាទី​ព្រឹក​ ថ្ងៃ​ទី​១៧​ ខែមិថុនា​ឆ្នាំ​២០១៨​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ចន្លោះ​គីឡូម៉ែត្រ​លេខ​២១-២២​ ស្ថិត​ក្នុងភូមិ​ស្លែង​ដីដុះ​ ឃុំ​ព្រែក​តា​ទែន​ ស្រុក​ពញាឮ​ ខេត្តកណ្ដាល​ ។​

​មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​ពញាឮ​ បាន​ឲ្យ​ថឹ​ង​ថា​ ជន​រង​គ្រោះ​​ឈ្មោះ​ ចាន់​ ពិសី​ ​អាយុ​២៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ក្រាំង​ប្រស្នា​យ​ ឃុំ​ស្វាយ​ជ្រុំ​ ស្រុក​ រលាប្អៀរ​ ខេត្ត​កំពង់​ឆ្នាំ​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​មសេ​១២៥​ ស៊េរី​ឆ្នាំ​២០១៨​ ព​ណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កំពង់ឆ្នាំង​ 1G-6014​ ។​

​ប្រភព​ដដែល​បន្ត​ថា​ បុរសរូបនោះ បាន​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​ជិះ​មក​ដល់​កន្លែង​កើតហេតុ​ ជន​រង​គ្រោះ​បាន​បន្ថែម​ល្បឿន ​វ៉ា​ជែង​រថយន្ត​ បើក​នៅ​ខាង​មុខ​ ដោយ​មិន​ប្រយ័ត្ន​បាន​ជ្រុល ​ទៅ​បុក​ឃឿ​ន​សួនផ្កា​ពុះ​ចែក​ទ្រូងផ្លូវ​ បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់ ​នៅ​កន្លែង​កើតហេតុ​ ៕

អត្ថបទដែលជាប់ទាក់ទង