ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុប្រធានទី១ នៃរដ្ឋសភា ថ្លែងសុន្ទរកថាគន្លឹះ ជូនអង្គសិក្ខាសាលា អាយប៉ា លើកទី៤៣​ ស្តីពីបញ្ហាប្រឈម ដែលកំពុងកើតឡើង ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មជលផលនៅក្នុងអាស៊ាន

278

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមសភាជាតិអាយប៉ាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ ប្រធានរដ្ឋសភា​ និងជាប្រធានមហាសន្និបាតអាយប៉ា​ លើកទី៤៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលា​ ស្តីពីបញ្ហាប្រឈមដែលកំពុងកើតឡើងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មជលផលនៅក្នុងអាស៊ាន​ ដោយមានការចូលរួមពី​ ឯកឧត្តម ទី សុគន្ធ ប្រធានស្តីទីគណៈកម្មការទី៥ នៃរដ្ឋសភា ឯកឧត្តម ខៀវ ភារិទ្ធ លេខាធិការគណៈកម្មការទី៧ នៃរដ្ឋសភា ឯកឧត្តម សន សារ៉ាណា សមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា ឯកឧត្តម ស្រ៊ុន តារា អគ្គលេខាធិការរងរដ្ឋសភា ព្រមទាំងមន្រ្តីជំនាញអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា លោកជំទាវ Nguyen Tuong van អគ្គលេខាធិការអាយប៉ា សមាជិកសភាអាយប៉ា អ្នកសង្កេតការណ៍អាយប៉ា និងឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសនៃអង្គសិក្ខាសាលា។

សិក្ខាសាលានេះប្រារព្ធធ្វើតាមប្រព័ន្ធនិម្មិត​ ផ្សាយចេញពីប្រទេសឥណ្ឌូនេស៊ី​ មកកាន់វិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ និងមកកាន់គេហដ្ឋានឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀម ក្នុងសង្កាត់ទឹកល្អក់៣​ រាជធានីភ្នំពេញ។

អត្ថបទដែលជាប់ទាក់ទង