ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល​ អំពាវនាវ​ហើយអំពាវនាវទៀត​ វិធានការក៏បានដាក់ចេញ ជាហូរហែរច្រើនរួចហើយ​ដែរ នៅឡើយតែការចូលរួមអនុវត្ត ពីបុគ្គលគ្រប់រូប

40

 

ភ្នំពេញ ៖ នាថ្ងៃពុធនេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានថា៖

-​ ក្រសួងសុខាភិបាល​ បានអំពាវនាវ​ហើយអំពាវនាវទៀត​ វិធានការក៏បានដាក់ចេញជាហូរហែរច្រើនរួចហើយ​ដែរ នៅឡើយតែការចូលរួមអនុវត្តពីបុគ្គលគ្រប់រូបនៅពេលនេះ​ ដោយសូមឱ្យចូលរួមអនុវត្តបន្តនូវវិធានការ​ ៣ការពារ​ និង៣កុំ​ រួមជាមួយ និងការចាក់វ៉ាក់សាំងកូវីដ-១៩​ ជាពិសេសដូសទី៣ ឫដូសជំរុញនេះ​ជាវិធានការល្អអាចជួយបុគ្គលគ្រប់រូបពីការវ៉ៃលុកនៃអូមីក្រុងធ្ងន់ធ្ងរ​ និងជួយអាយុជីវិតលោកអ្នកបាន។

-​ នៅតាមបណ្តាប្រទេសមួយចំនួនលើសាកលលោក​ និងក្នុងតំបន់​ មានរកឃើញករណីឆ្លងអូមីក្រុងជារៀងរាល់ថ្ងៃ​ ក្នុងនោះក៏មានកម្ពុជាយើងដែរ​ ហើយករណីស្លា.ប់នៅតាមបណ្តាប្រទេសមួយចំនួននោះ​ ក៏កើតមានរួចហើយដែរ​ នៅលើអ្នកដែលមានជំងឺប្រចាំកាយ​ និងអ្នកដែលមិនបានចាក់​វ៉ាក់សាំង ឫចាក់មិនគ្រប់ដូស។ ដូច្នេះ​ មិនត្រូវមើលស្រាលលើលទ្ធភាពវ៉ៃលុកនៃវីរុសអូមីក្រុងនាពេលនេះឱ្យសោះ។

​ អូមីក្រុងបាននិងកំពុងឆ្លងនៅក្នុងសហគមន៍យើងហើយណា​ ជាពិសេសកន្លែងដែលមានមនុស្សម្នាច្រើនកុះករ​ កន្លែងបិទជិតៗគ្មានខ្យល់ចេញចូលប្រើតែម៉ាស៊ីនត្រជាក់ និងកន្លែងជួបជុំគ្នាច្រើនពេកខ្វះការអនុវត្តន៍វិធានការ​ ៣ការពារ​ និង៣កុំ​ ហើយឱ្យតែយើងធ្វេសប្រហែស​ លទ្ធភាពនៃការឆ្លង​ គឺមានខ្ពស់ហើយ។

លោកជំទាវ សូមធ្វើការអំពាវនាវសារជាថ្មី​ យើងត្រូវរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩​ ពីពេលនេះតទៅ ដោយត្រូវបន្តអនុវត្ត៖
១.​ នាំមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ឱ្យបានគ្រប់គ្នា​ គ្រប់ដូសមូលដ្ឋាន​ និងដូសជំរុញ​ ឥឡូវនេះ​ កុំបីអាក់ខានឱ្យសោះឡើយ។

២.​ យកចិត្តទុកដាក់​ បន្តអនុវត្តន៍វិធានការ​ ៣​ ការពារ​ (ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ​ លាងសម្អាតដៃញឹកញាប់​ រក្សាគម្លាតសុវត្ថិភាពពីមួយម៉ែត្រកន្លះឡើង)​ និង​ ៣កុំ​ ដូចជា៖
-​ កុំបង្កឱ្យមានការជួបជុំគ្នាក្នុងចំនួនកើនឡើងច្រើនពេក​ ដែលជាហានិភ័យខ្ពស់ណាស់ក្នុងដំណាក់កាលរាតត្បាតអូមីក្រុងនេះ​ ហើយកុំអង្គុយជិតៗគ្នាពេក​ ចាំបាច់ត្រូវអនុវត្តគម្លាតសុវត្ថិភាពបុគ្គលតាមការណែនាំរបស់ក្រសួងសុខាភិបាល​ និងអាជ្ញាធរមូលដ្ឋាន។
-​ កុំទៅកន្លែងមនុស្សច្រើនកុះករ​ កន្លែងបិទជិតៗ​ កុំជួបជុំគ្នាច្រើនជាដើម។
៤.​ បើមានការសង្ស័យ៖​ សុំធ្វើតេស្តរហ័សដោយខ្លួនឯង​ បើវិជ្ជមានកូវីដ-១៩​ សុំនៅដាច់ដោយឡែក​ អនុវត្តន៍ការព្យាបាលនិងថែទាំនៅតាមផ្ទះឱ្យបានហ្មត់ចត់​ ចៀសវាងចម្លងបន្តទៅសមាជិកគ្រួសារនៅក្នុងផ្ទះរបស់ខ្លួន​ ដោយអនុវត្តន៍តាមគោលការណ៍ណែនាំប្រត្តិបត្តិ សម្រាប់ការព្យាបាលនិងថែទាំតាមផ្ទះ​ ដែលក្រសួងសុខាភិបាលបានចេញផ្សាយរួចហើយ​ ឱ្យបានត្រឹមត្រូវ។
៥.​ ចូលរួមផ្សព្វផ្សាយនូវវិធានការការពារខាងលើ ដល់ក្រុមគ្រួសារ​ និងសហគមន៍របស់យើង​ ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩​ អូមីក្រុងនេះ​ កុំឱ្យរាតត្បាតធំធេង​ឱ្យសោះ​ ពីពេលនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង