ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមបាតុករ អតីតបុគ្គលិកក្រុមហ៊ុន​ណាហ្គាវេីលដ៍ចំនួន​១៦នាក់ទៀត ត្រូវបានរកឃេីញ វិជ្ជមានកូវីដ-១៩

52

ភ្នំពេញ៖ ក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវេីលដ៍ចំនួន១៦នាក់ទៀត ត្រូវបានរកឃេីញ វិជ្ជមានកូវីដ-១៩។ នេះបេីតាមសេចក្តីជូនដំណឹង របស់មន្ទីរ​សុខាភិបាលនៃ រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញបានធ្វើតេស្តយក​សំណាក ដើម្បីស្វែង​រកមេរោគកូវីដ-១៩លើក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ លើកទី២ ចំនួន១៦៣នាក់ក្នុង ចំណោមក្រុមបាតុករដែលបាន​ មកយកសំណាក ចាប់ពី​ថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ (សរុបចំនួន៨៧៩នាក់)។

ជាលទ្ធផលគិតត្រឹមម៉ោង១៧៖០០នាទី នៅល្ងាចថ្ងៃដដែលនេះ មានចំនួន១៦នាក់ ត្រូវបានរកឃើញថា មានផ្ទុកមេរោគកូវីដ-១៩វិជ្ជមាន ។

មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ណែនាំក្រុមបាតុករ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលជាអ្នកប៉ះពាល់ផ្ទាល់ ​ជាមួយអ្នកវិជ្ជមាន​កូវីដ-១៩ចំនួន១៦នាក់ខាងលើ ត្រូវធ្វើចត្តាឡីស័ករយៈពេល ០៧ថ្ងៃដោយគោរពឱ្យបាន ម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង