ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៧ ក្នុងឆ្នាំ២០២២

59

 

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញផែនការបន្ដទៀត ស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៧ រយៈពេលមួយឆ្នាំ ដែលអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ នេះបើតាមផែនការរបស់រាជរដ្ឋាភិបាល ដែលបណ្ដាញព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងផែនការនៅឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា បានបន្ដជំរុញការអនុវត្តវិធានការអាទិភាពទាំង៥ ដែលជាមូលដ្ឋានក្នុងការចាត់តាំងអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងនោះមានទាំងការអប់រំផ្សព្វផ្សាយ, ស្រាវជ្រាវស៉ើបអង្កេត និងបង្ការ ទប់ស្កាត់ បង្ក្រាប, ពន្លឿនរាល់នីតិវិធីចាត់ចែងវត្ថុតាង និងទ្រព្យសម្បត្តិពាក់ព័ន្ធគ្រឿងញៀន, លើកកម្ពស់សកម្មភាពប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាប, ពង្រឹង និងជំរុញសកម្មភាពអនុវត្តវិធានការព្យាបាល ស្ដារនីតិសម្បទា។

សម្ដេចតេជោ ហ៊ុន សែន បានកំណត់ដដែលថា គណៈបញ្ជាការដឹកនាំយុទ្ធនាការលើកទី៧ គឺសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាប្រធានយុទ្ធនាការ និងឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអនុប្រធាន៕

អត្ថបទដែលជាប់ទាក់ទង