ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោក ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួល គោក ចុះត្រួតពិនិត្យរដ្ឋបាលគ្រឿងញៀន នៅចំនុចគោលដៅ ចំនួន០៤ខ្នងផ្ទះ នៅផ្លូវរថភ្លើង

34

 

ភ្នំពេញ៖ នៅយប់ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២២ លោក ជា ពិសី អភិបាលខណ្ឌទួលគោក ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក រួមមាន លោកអភិបាលរងខណ្ឌ លោកអធិការនគរបាល លោកមេបញ្ជាការរង អ.ហ លោកនាយករដ្ឋបាល មន្ត្រីរាជការ និងកងកម្លាំងចម្រុះ ចុះត្រួតពិនិត្យរដ្ឋបាលគ្រឿងញៀន នៅចំនុចគោលដៅ ចំនួន០៤ខ្នងផ្ទះ នៅផ្លូវរថភ្លើង ក្រុម៧៨,៧ ៩, ភូមិ១៧,២២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មន្ត្រីឱ្យដឹងថា៖ជាលទ្ធផល កម្លាំង បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ជាក់សែ្តង ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ជនសង្ស័យមាន ឈ្មោះ ទៀង ខុននី ហៅ នី ភេទស្រី អាយុ២៩ឆាំ្ន ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្លូវរថភ្លើងក្រុម៣៣ ភូមិ១០សង្កាត់ផ្សារដេប៉ូទី៣ខណ្ឌទួលគោក រាជធានី ភ្នំពេញ ដោយបានដកហូតវត្ថុតាង ដែលបានចាប់យក ក្រាមពណ៍សថ្លា ០៤ កញ្ចប់តូច និងទូរស័ព្ទដៃ ០១ គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង