ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តើមានវិធីសាស្រ្តអ្វីខ្លះក្នុងការស្វែងរកភ្នាក់ងារអចលនទ្រព្យដ៏ល្អមួយ?

37

ភ្នំពេញ ៖ មិនថាអ្នកជាអ្នកលក់​ ឬទិញអចលនទ្រព្យលើកដំបូង ឬអ្នកធ្លាប់មានបទពិសោធន៍ពីមុនទេ ការលក់ឬទិញអចលទ្រព្យមួយអាចជាការងារដ៏ស្មុគស្មាញ និងមានភាពតានតឹង។ ដូចនេះ ការសម្រេចចិត្តជ្រើសភ្នាក់ងារអចលនទ្រព្យវាពិតជាវិធីសាស្រ្តមួយដើម្បីធ្វើឲ្យយើងមានភាពធូរស្រាលក្នុងការប្រតិបត្តិការងារជាងមុន។ តែដោយឡែក ដើម្បីជ្រើសរើសភ្នាក់ងារអចលនទ្រព្យមួយដែលល្អ យើងត្រូវសិក្សាមើលប៉ុន្មានចំណុចខាងក្រោមនេះសិន៖


ប្រៀបធៀបភ្នាក់អចលនទ្រព្យតាមអ៊ីនធឺណេត

ប្រៀបធៀបភ្នាក់ងារអចលនទ្រព្យតាមអ៊ីនធឺណេត ឬគេហទំព័រអចលនទ្រព្យ (លោកអ្នក អាចស្វែងរកភ្នាក់ងារអចលនទ្រព្យតាមរយៈគេហទំព័រ Harbor Property) ដោយធ្វើការ ប្រៀបធៀបទាំងភាគរយនៃកម្រៃជើងសារ ប្រភេទសេវាកម្ម និងសិក្សាបន្ថែមអំពីក្រុមហ៊ុន ទាំងនោះជាមួយស្នាដៃ និងបទពិសោធន៍នៃការធ្វើការរបស់ក្រុមហ៊ុនទាំងនោះផងដែរ។


ព័ត៌មានទាំងអស់នេះវាពិតជាមានសារៈសំខាន់ក្នុងការសម្រេចចិត្តដើម្បីកុំឲ្យម្ចាស់អចល ទ្រព្យខាតពេល និងលុយកាក់។ តែទោះជាយ៉ាងណា យើងត្រូវជួបភ្នាក់ងារអចលនទ្រព្យយ៉ាង តិច៣ក្រុមហ៊ុនសិន ដើម្បីធ្វើការប្រៀបធៀបហើយសម្រេចយកក្រុមហ៊ុនមួយដែលស្របតាមអ្វីដែលយើងត្រូវការ យោងតាមចំណុចមួយចំនួនដែលបានលើកឡើង។

ទទួលបានការណែនាំ

ប្រហែលវាជាវិធីសាស្រ្តមួយដែលអាចចាត់ទុកថាមានប្រសិទ្ធិភាពខ្លាំងផងដែរ គឺការណែនាំ ភ្នាក់ងារអចលទ្រព្យពីមនុស្សម្នាក់ទៀតដែលពួកគាត់អាចជាមិត្តភក្តិ បងប្អូន ដែលមានបទ ពិសោធន៍ធ្វើការជាមួយក្រុមហ៊ុនអចលនទ្រព្យមួយនោះ។

ការជួញដូរអចលទ្រព្យគឺមានភាពស្មុុគស្មាញ ដោយសារពេលខ្លះ លោកអ្នកនឹងអាចប្រឈមនឹងការឆបោកតាមរយៈមេខ្យល់ ឬអ្នកគក់ជេរដីឯកជនដទៃដោយមិនដឹងខ្លួន ជាពិសេសការគេងបន្លំឯកសារផ្លូវច្បាប់នានា។ ដូច្នេះហើយ ការប្រើប្រាស់សេវាកម្មពីក្រុមហ៊ុនអចលនទ្រព្យពិតជាជម្រើសមួយដ៏ល្អ។


លោក អ៊ា ចរិយា នាយកក្រុមហ៊ុន AP Real Estate មានប្រសាសន៍ថា “សម្រាប់អ្នកដែលចង់វិនិយោគលើដី សូមសិក្សាព័ត៌មាននៃការអភិវឌ្ឍន៍ឲ្យបានម៉ត់ចត់ ហើយអំឡុងពេលក្នុងការទិញលក់ អ្នកត្រូវប្រាកដថាដីនោះជាកម្មសិទ្ធិទទួលបានដោយស្របច្បាប់ យ៉ាងហោចណាស់ក្នុងដំណើរការទិញត្រូវមានអាជ្ញាធរ និងមេធាវីជាអ្នកដឹងឮរឹតតែប្រសើរ ទន្ទឹមនឹងនោះក៏ត្រូវមានការប្រឹក្សាពីអ្នកជំនាញនៃភ្នាក់ងារអចលនទ្រព្យផងដែរ។”

លោក បានបន្ថែមទៀតថា នៅពេលយើងទិញអចលនទ្រព្យប្រភេទណាក៏ដោយ យើងត្រូវតាមដានព័ត៌មានឲ្យបានច្បាស់លាស់តួយ៉ាង ប្រសិនបើយើងមិនបានតាមដានព័ត៌មានឲ្យ គ្រប់ជ្រុងជ្រោយនោះទេ យើងអាចនឹងទិញដីដែលមិនស្របច្បាប់ ដីអភិរក្ស ឬដីរបស់រដ្ឋាភិបាលជាដើម។

តាមដានព័ត៌មានផ្សេងៗទាក់ទងនឹងការអភិវឌ្ឍន៍ ជាពិសេសវិស័យអចលនទ្រព្យ សូមចូលទៅកាន់គេហទំព័រ Harbor property និងកម្មវិធីទូរសព្ទដៃដោយសរី៕

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

Hotline: 096 7876 902 (Telegram)/ 066 886633

WeChat: HB066886633

https://www.harbor-property.com/km/wiki/detail/344

អត្ថបទដែលជាប់ទាក់ទង