ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ជូនកុមារ អាយុ៣ ឆ្នាំ ដល់ក្រោម អាយុ ៥ ឆ្នាំ បានដំណើរការហើយនៅថ្ងៃទី២៣កុម្ភៈនេះ ជាមួយនឹងកុមារយ៉ាងច្រើនកកកុញ

35

 

ភ្នំពេញ ៖ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ជូនកុមារ ដែលមានអាយុចាប់ពី ៣ ឆ្នាំ ដល់ក្រោម ៥ ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានដំណើរការហើយ នាព្រឹកថ្ងៃទី២៣កុម្ភៈនេះ ដោយមានអាណាព្យាបាល ឪពុក ម្តាយ ជីដូនជីតា នាំកូនចៅរបស់ពួកគាត់ ទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាននេះយ៉ាងច្រើនកកកុញ នៅតាមទីតាំងដែលបានរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ កុម្ភៈនេះ ដែលជាថ្ងៃដំបូងនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ជូនកុមារ ដែលមានអាយុចាប់ពី ០៣ ឆ្នាំ ដល់ក្រោម ០៥ ឆ្នាំ នៅមន្ទីរពេទ្យបង្អែកចតុមុខ នៅមន្ទីរពេទ្យបង្អែកដង្កោ មានអាណាព្យាបាល ឪពុក ម្តាយ ជីដូនជីតា បាននាំកូនចៅ ទៅទទួលការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាននេះយ៉ាងច្រើនកកកុញ។ ចំណែកនៅ មន្ទីរពេទ្យបង្អែកច្បារអំពៅ មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង និងនៅតាមមន្ទីរពេទ្យបង្អែក មួយចំនួនទៀត ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ជូនកុមារ ដែលមានអាយុចាប់ពី ៣ ឆ្នាំ ដល់ក្រោម ៥ ឆ្នាំនេះ បានដំណើរការព្រមៗគ្នា ជាមួយនឹងកុមារជាច្រើននាក់ ទៅទទួលការចាក់វ៉ាក់សាំងនេះ យ៉ាងកកកុញដូចគ្នាផងដែរ។

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ជូនកុមារ ដែលមានអាយុចាប់ពី ៣ ឆ្នាំ ដល់ក្រោម ៥ ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ គឺអនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១៨កុម្ភៈ ២០២២ ដោយក្នុងសេចក្តីជូនដំណឹងនេះរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចអោយដំណើរការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ជូនកុមារ ដែលមានអាយុចាប់ពី ៣ ឆ្នាំ ដល់ក្រោម ៥ ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ដូសទី១ ចាប់ផ្តើមពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២២ និងសម្រាប់ដូសទី២ ចាប់ផ្តើមពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ រៀងរាល់ម៉ោង ៨និង០០នាទីព្រឹក ដល់ម៉ោង ១៧០០នាទីរសៀល ដែលគម្លាតរវាងដូសទី១ និងដូសទី២ មានរយៈពេល២៨ថ្ងៃ នៅតាមទីតាំងដែលបានកំណត់ ដោយរដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងខណ្ឌទាំង ១៤ នៅក្នុងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង