ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡានបុកម៉ូតូ ស្លាប់ម្នាក់ នៅព្រែកតាមាក់

390

កណ្ដាល៖ក្រុមសមត្ថកិច្ចរាយការណ៍អោយដឹងនៅព្រឹកថ្ងៃទី២៤ខែកុម្ភះនេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក រវាងរថយន្តនិងម៉ូតូ បណ្ដាលអោយស្លាប់ម្នាក់ នៅកន្លែងកើតហេតុ កាលពីថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២២វេលាម៉ោង ២០:១៥នាទីនៅលើផ្លូវលេខ ៣៨១A ភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលបង្កឡើង ដោយរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ ទឹកមាស ផ្លាកលេខ 2V4027 បើកបរដោយឈ្មោះ ជីវ សុខុនភេទ ប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិ០៣ សង្កាត់ទឹកល្អក់ទី០៣ ខណ្ឌទួលគោក រាជធានីភ្នំពេញបើកបរក្នុងទិសដៅពីលិច ទៅ កើតបានបុកជាម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កូបពី ព៌ណខៀវពាក់ស្លាកលេខ កំពង់ធំ 1P 4721បើកបរដោយឈ្មោះសង ដាវីតភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាលបណ្តាលអោយស្លាប់ នៅកន្លែងកើតហេតុ (ពាក់មួកសុវត្ថភាព) បើកបរក្នុងទិសដៅពីកើតទៅលិចបញ្ច្រាស់ទិសគ្នា។
ករណីនេះបណ្ដាលអោយរងគ្រោះស្លាប់ម្នាក់នៅកន្លែងកើតហេតុ។

សន្និដ្ឋាន ៖ អ្នកបើកបរបង្កហេតុខាងលើបើកបរ មិនប្រកាន់ស្តាំខ្វះការប្រុងប្រយត្ន័ ចំនែកអ្នកបើកបរខាងលើ ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួន អោយសមត្ថកិច្ចប៉ុស្តិ៍នគរ រដ្ឋបាលព្រែកតាមាក់ ក្រោយមកជំនាញបានសហការ ជាមួយនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកតាមាក់ចុះកសាងសំនុំរឿង និងវាស់វែងកន្លែងកើតហេតុ និងបានប្រគល់សព ជនរងគ្រោះអោយទៅ គ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី និងដកហូតវត្ថុតាងទាំងពីរគ្រឿង យកមក រក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកខ្សាច់កណ្ដាល ព្រមទាំងនាំអ្នកបើកបររថយន្ត មកអធិការនឹងបានត្រួតពិនិត្យ វាស់ជាតិអាកុលឃើញថា មានកំរិតជាតិអាកុល (០.៦១)មីលីក្រាមក្នុង១ខ្យល់ ដើម្បីចាត់ការតាមនិតិវិធី ច្បាប់ ៕

 

អត្ថបទដែលជាប់ទាក់ទង