ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយ:ពេលមួយខែ ក្រុមការងារស្ថានីយជញ្ជីងអូរពោធិ៍- ខេត្តព្រះវិហារ ត្រួតពិនិត្យយានយន្ត បានជាង៤០០០គ្រឿងនិងបានផាកពិន័យរថយន្តដឹកលើសទម្ងន់៧គ្រឿង

340

ព្រះវិហារ៖ ក្នុងរយ:ពេលមួយខែនេះ ក្រុមការងារស្ថានីយជញ្ជីងអូរពោធិ៍ខេត្តព្រះវិហារ បានធ្វើការត្រួតពិនិត្យយានយន្ត បានចំនួនជាង៤០០០ គ្រឿង ហើយ ក្នុងចំនួននេះ មានរថយន្តដឹកលើសទម្ងន់(ពី១០%ទៅ២០%)ត្រូវធ្វើការផាកពិន័យចំនួន ៧គ្រឿងនិងរថយន្តដឹកលើសទម្ងន់ចាប់ពី២០%ត្រូវវធ្វើការផាកពិន័យចំនួន១គ្រឿង

   លោកសំលាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានមានប្រសាសន៍អោយដឹងថា៖រយ:ពេលមួយខែ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២២នេះ ពោលចាប់ពីថ្ងៃទី២២ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ក្រុមការងារស្ថានីយជញ្ជីងអូរពោធិ៍ខេត្តព្រះវិហារ បានធ្វើការត្រួតពិនិត្យយានយន្ត បានចំនួន៤៤៥០ គ្រឿង ក្នុងនោះរថយន្តដឹកលើសទម្ងន់(ពី១០%ទៅ២០%)ត្រូវធ្វើការផាកពិន័យចំនួន ៧គ្រឿងនិងរថយន្តដឹកលើសទម្ងន់ចាប់ពី២០%ត្រូវវធ្វើការផាកពិន័យចំនួន១ គ្រឿងផងដែរ។

  លោកសំលាងទ្រីបានសូមអោយប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវជាតិរបស់យេីងទាំងអស់គ្នា ដេីម្បីឲ្យការប្រេីប្រាស់ផ្លូវបានយូរអង្វែងដោយត្រូវបញ្ឈប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទលេីសទម្ងន់កំណត់។

    លោកសំលាងទ្រីបានបញ្ជាក់ថា ថ្ងៃទី២៣ខែកុម្ភ:ឆ្នាំ២០២២នេះក្រុមការងារស្ថានីយ៍ជញ្ជីងអូរពោធិព្រះវិហារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានត្រួតពិនិត្យឃេីញរថយន្តម៉ាកV1​ ១គ្រឿងដឹកជញ្ជូនដំឡូងមីលេីសទម្ងន់កំណត់រហូតជិត៧តោន។  អនុវត្តទៅតាមច្បាប់រថយន្តដឹកលេីសទម្ងន់កំណត់នេះ ក្រុមការងារតម្រូវឲ្យម្ចាស់រថយន្តរេីទំនិញដែលលេីសចេញនិងធ្វេីការពិន័យជាទឹកប្រាក់ចំនួន១៤០.០០០០រៀលទេីបអនុញ្ញាតិឲ្យបន្តដំណេីរទៅមុខទៀត៕

 

អត្ថបទដែលជាប់ទាក់ទង