ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជប៉ុនចុះកិច្ចព្រមព្រៀង ជួយបោសសម្អាតមីន និងគ្រាប់បែកចង្កោម នៅកម្ពុជា ពិសេសនៅតំបន់រាជធានីភ្នំពេញ

40

 

ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន បានចុះកិច្ចព្រមព្រៀងជាមួយអង្គភាពកំចាត់មីនកម្ពុជាផ្តល់ថវិកា ដើម្បីចូលរួមបោសសម្អាតគ្រាប់មីន និងគ្រាប់បែ កចង្កោមនៅខេត្តចំនួនពី ររបស់កម្ពុជា។

 

លោក ហេង រតនាអគ្គនាយកអង្គភាពកំចាត់មីនកម្ពុជាហៅកាត់ថា«ស៊ីម៉ាក់»បានសរសេលើបណ្តាញ សង្គមហ្វេសប៊ុកថា. កាលពីរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ និងលោកYOSHIOKA Yoshito ប្រធានអង្គការបំរេីសកម្មភាពកំចាត់មីនជប៉ុន (Japan Mine Action Service =JMAS) ប្រចាំកម្ពុជា បានចុះហត្ថលេខាលេីកិច្ចព្រ មព្រៀងកិច្ចសហប្រ តិបត្តិកា រគម្រោងសមា ហរណកម្មការបោសសំអាតមីនគាំទ្រការអភិវឌ្ឍតំបន់ក្រោយបោសសំអាតមីនរួច ក្នុងខេត្តបន្ទាយ មានជ័យ និងគម្រោងសមាហរណកម្មការបោសសម្អាត គ្រាប់បែកចង្កោមគាំទ្រការអភិវឌ្ឍសហគមន៍ ក្នុងខេត្តស្ទឹងត្រែង មានរយៈពេល១ឆ្នាំ(ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣) ដែលមានថវិកាសំរាប់គាំទ្រលេីសក ម្មភាពបោសសំអា តគ្រាប់មីននិងគ្រាប់បែកចង្កោមចំនួន ៧១៤. ៨២៥ ដុល្លារសហរដ្ឋអាមេរិក ដោយឡែកថវិកាសំរាប់ការអភិវឌ្ឍតំបន់ បោសសំអាតគ្រាប់មីនរួច ចំនួនជាង១លានដុល្លា រអាមេរិកដែលត្រូវអនុវត្តផ្ទាល់ដោយអង្គការJMAS។

ឯកឧត្តមអគ្គនាយកថាជាមួយគម្រោងទាំង២នេះ អង្គភាពCMACនឹងដាក់ពង្រាយ កម្លាំងប្រតិបត្តិការជាង១០០នាក់ ដែលនឹងធ្វើប្រតិបត្តិបការលើស្រុកគោលដៅដូចជា ស្រុកម៉ាឡៃ អូជ្រៅ ស្វាយចេក នៃខេត្តបន្ទាយមានជ័យ និងស្រុកសេសាន ស្ទឹងត្រែង សៀមប៉ាង នៃខេត្តស្ទឹងត្រែង ដោយមានផែនការបោសសំអាតផ្ទៃដីប៉ះពាល់ គ្រាប់បែកចង្កោ មចំនួន១.២០០ហិចតានិងផ្ទៃដីចម្ការមីនចំនួនជាង៤០០ហិចតា។

លោកក៏បានឲ្យដឹងថា គម្រោងក្នុងឆ្នាំទី១ ទាំងពីរខេត្តនេះ អង្គភាពCMACសម្រេច លទ្ធផលបាន រំដោះផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានចំនួន ជាង៧២០ហិចតា រុករកឃើញ និងកម្ទេចចោលគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ ប្រភេទបានចំនួន១.៦៥៩គ្រាប់។ ឯកឧត្តមអគ្គនាយកក៏សូមបញ្ជាក់ថា សម្រាប់ផែនការបោស
សម្អាត ផ្ទៃដីក្នុងឆ្នាំទី២ នៃគម្រោងនេះ អង្គភាពCMACមានផែនការបោសសំអាតផ្ទៃដី ចម្ការមីននិងចម្ការគ្រាប់បែកចង្កោម ចំនួនជិត១.៥០០ហិចតា៕ សំរិត

អត្ថបទដែលជាប់ទាក់ទង