ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសជាតិមានសុខសន្តិភាព ទើបយើងមានឱកាសសម្រាប់កសាងប្រទេស ដែលយើងត្រូវតែរួមគ្នារក្សាអោយបាន

254

ខេត្តកំពង់ចាម៖ ប្រទេសជាតិរបស់យើងមានសុខសន្តិភាព ទើបយើងមានឱកាសសម្រាប់កសាងប្រទេស ជាតិអោយមានការអភិវឌ្ឍរីកចំរើន ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ រួមគ្នាថែរក្សាសុខសន្តិភាពនេះ អោយបានស្ថិតថេរដើម្បីអោយកូនចៅយើងជំនាន់ក្រោយ ទទួលបានការអភិវឌ្ឍបន្តពីយើងបន្តទៀត។
នេះបើតាមការលើកឡើងរបស់លោក ហ៊ុន ម៉ានិត តំណាងដ៍ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ក្នុងឱកាសសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ ចំនួន ៩៩៥នាក់ នៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម កាលពី
ព្រឹកថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៨នេះ។

លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានជម្រុញដល់លោកគ្រូ អ្នកគ្រូ នៅក្នុងស្រុកបាធាយ ដោយបានលោកបានលើកឡើងថា អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះសោះដើម្បីបង្កើនចំណេះដឹងឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមក្នុងការអប់រំ ឈានទៅរកការអភិវឌ្ឍន៍ប្រទេសជាតិ។ ហើយលោកអភិបាលក៏បានអំពាវនាវដល់ពលរដ្ឋមានសិទិ្ធ និងគ្រប់អាយុបោះឆ្នោត ត្រូវត្រៀមរៀបចំឯកសារដែលពាក់ពន្ធ័ក្នុងការចូលរួមបោះឆ្នោត ត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ដើម្បីជ្រើសរើសថ្នាក់នាំប្រទេសឲ្យមានការអភិវឌ្ឍន៍ ការរីកចម្រើន មានកំណើនសេដ្ឋកិច្ចកើនឡើងជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់សម្តេចអគ្គសេនាមហាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីម
ឆ្លៀតក្នុងឱកាសនោះដែរ លោក ហ៊ុន ម៉ានិត តំណាងដ៍ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានចុះមកសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូទូទាំងស្រុកបាធាយ បានពាំនាំប្រសាសន៍ ការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចទាំងពីរ ជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់សៀម។បន្ថែមនោះដែរ លោក ហ៊ុន ម៉ានិតក៏បានលើកឡើងផងដែរថា នៅក្នុងអំឡុងឆ្នាំ១៩៧៥ ប្រទេសជាតិចាប់ផ្តើមកើតសង្គ្រាមក្នុងផ្ទៃប្រទេស រហូតដល់ក្រោមការដឹកនាំរបស់ពួក អាវខ្មៅ ប៉ុល ពត បានបំផ្លិចបំផ្លាញខ្ទេចខ្ទីគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ ចំពោះវត្តខែលជ័យសេរីសោភណ្ឌមុនីរតនះក៏ត្រូវបានពួកនេះយកធ្វើជាទីកន្លែង
ដាក់អាវុធ និងជាកន្លែងសំលាប់មនុស្សទៀងផង ។ក្រោយថ្ងៃរំដោះថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះទីវត្តអារាមខែជ័យត្រូវបានកសាង ឡើងវិញហើយត្រូវដាក់សម្ពោធអោយប្រើប្រាស់នាពេលនេះ។
លោកហ៊ុន ម៉ានិតបានបន្ថែមទៀតថា ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ទើបយើងមានឱកាសសម្រាប់កសាងប្រទេស ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនេះ អោយស្ថិតថេរដើម្បីអោយកូនចៅយើងជំនាន់ក្រោយ ទទួលបានការអភិវឌ្ឍបន្តពីយើង៕

អត្ថបទដែលជាប់ទាក់ទង