ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ខៀវ កាញារីទ្ធ៖ ប្រទេសទាំងឡាយ ដែលតែងតែ ប្រដៅខ្មែររឿងសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន បែរជានាំគ្នា បិទ សារព័ត៌មាន របស់រុស្ស៊ី និងសារព័ត៌មាន ដែលមាននិន្នការគាំទ្ររុស្ស៊ី

322

ភ្នំពេញ ៖ បេីតាមការបញ្ជាក់ពី រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងសារ នៅលេីបណ្ដាញ សង្គមហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃចន្ទទី២៨ ខែកុម្ភៈ ឆ្នាំ ២០២២នេះ យ៉ាងដូច្នេះថា៖ ប្រទេសទាំងឡាយដែល តែងប្រដៅខ្មែររឿង សិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន បែរជានាំគ្នាបិទសារព័ត៌ មានរបស់រុស្ស៊ី និងសារព័ត៌មានដែលមាន និន្នការគាំទ្ររុស្ស៊ី ក្នុងពេលមានជម្លោះ ប្រដាប់អាវុធជាមួយអ៊ុយក្រែន។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា៖ យើងតែងកត់ទុកទង្វើរបស់គេសិនចុះ ចាំមើលបន្តិចទៀត គាត់មកដាក់គូទប៉ុកអង្គុយ ប្រដៅយើងរឿហហ្នឹងដដែល សរសើរពួកគាត់ ស្បែកមុខគ្រាន់បើមែនទែន ។
ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានបង្ហាញរូបភាព មួយចំនួន នៃពលរដ្ឋអ៊ុយក្រែនជាង ៣៧ ម៉ឺននាក់ដែលរត់ភៀសខ្លួន ពីសង្គ្រាមផងដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង