ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេចក្ដីថ្លែងការណ៍ របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ការអំពាវនាវ ឱ្យមានបទឈប់បាញ់ នៅអ៊ុយក្រែន

33

 

ភ្នំពេញ ៖ សេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ការអំពាវនាវឱ្យមាន បទឈប់បាញ់នៅអ៊ុយក្រែន នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។

រដ្ឋមន្ត្រីការបរទេសអាស៊ាន មានការព្រួយបារម្មណ៍យ៉ាងខ្លាំង ចំពោះស្ថានការណ៍ដែល កាន់ត ធ្ងន់ធ្ងរ និងស្ថានភាពមនុស្សធម៌ ដែលធ្លាក់ចុះកាន់តែដុនដាប ដែលបណ្តាលមកពីអរិភាពយោធា ដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។ ដូច្នេះហើយ យើងសូមអំពាវនាវឱ្យមានបទឈប់បា.ញ់ ជាបន្ទាន់ ឬកិច្ចព្រមព្រៀងឈប់បា.ញ់ និងការបន្តការសន្ទនានយោបាយ ដែលនឹងនាំទៅរកសន្តិភាព ប្រកបដោយចីរភាពនៅអ៊ុយក្រែន។ យើងគូសបញ្ជាក់ពីសារៈសំខាន់ នៃបទឈប់បាញ់ដើម្បី បង្កើតបរិយាកាស អំណោយផលសម្រាប់ការចរចា ដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ន និងជៀសវាង ការឈឺចាប់របស់ប្រជាជនស្លូតត្រង់ ដែលកាន់តែកើនឡើង។

ដោយរំលឹកឡើងវិញនូវសេចក្តីថ្លែងការណ៍ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ យើងសូមបញ្ជាក់នូវការ ជឿជាក់របស់យើងថា នៅតែមានឱកាសនៃការសន្ទនា ដោយសន្តិវិធី ដើម្បីគ្រប់គ្រងបាននូវស្ថាន ការណ៍ និងបញ្ឈប់ការកើនឡើង នៃការបាត់បង់ជីវិត និងរបួសជនស៊ីវិល និងយោធា ព្រមទាំង ផលប៉ះពាល់អវិជ្ជមានដែល កើតមាននៅទូទាំងពិភពលោក។ ក្នុងន័យនេះ អាស៊ានបានត្រៀមខ្លួន រួចជាស្រេចក្នុងការសម្របសម្រួលកិច្ចសន្ទនា ដោយសន្តិវិធីក្នុងចំណោមភាគីពាក់ព័ន្ធ តាមគ្រប់ មធ្យោបាយដែល អាចធ្វើទៅបាន៕

អត្ថបទដែលជាប់ទាក់ទង