ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារហត្ថា វិនិយោគ ១៥លានដុល្លារអាមេរិកលើមូលបត្រ ដើម្បីចូលរួមគាំទ្រគម្រោង សាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោ ខេត្កកណ្ដាល

34

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៤ មីនា ២០២២ នេះ ធនាគារហត្ថា បានវិនិយោគ ១៥លានដុល្លារ អាមេរិក ចូលរួមលើមូល បត្រ ដើម្បីចូលរួមគាំទ្រគម្រោង សាងសង់អាកាស យានដ្ឋានអន្តរជាតិតេជោ ខេត្កកណ្ដាល ។ ពិធីចុះលេខានេះធ្វើឡើង រវាងក្រុមហ៊ុន Cambodia AirportInve stme nt Co.,Ltd (CAIC) តំណាងដោយ លោក ឆារស៍ វ៉ាន់ Charles Vann ជាអគ្គនាយ ករង និងធនាគារ ហត្ថាតំណាង ដោយ លោក ហួត អៀងតុង ជាប្រធានអគ្គនាយក ក្រោមអធិបតីភាព របស់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនOCIC សម្រាប់ការវិនិយោគលើ សញ្ញាបណ្ណមានបុគ្គលធានា ១៥លានរៀល របស់គម្រោង សាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (ការបោះផ្សាយជាលក្ខណៈបុគ្គល)។ នៅអគារពាណិជ្ជកម្មកាណាឌីយ៉ា ។

មានប្រសាសន៏ក្នុងឱកាសនោះ លោកលោក ឆារស៍ វ៉ាន់ Charles Vann ជាអគ្គនាយករង ក្រុមហ៊ុនCAIC ថា៖ ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ ការសាងសង់ និងការអភិវឌ្ឍ គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៣២% ដែលបានចំណាយ ទឹកប្រាក់សរុប ៤១៤ លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូល ថ្លៃដីដែលវិនិយោគរួចដោយ CAIC)។

អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ 5.5% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) 3ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។
លោកបន្ដថា៖ ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគ ក្នុងស្រុកមួយធំជាងគេ ក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។
លោកបន្ដថា៖ CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិកាដ្ឋាន អាកាសចរស៊ីវិល និង ក្រុមហ៊ុន OCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ។

លោក ហួត អៀងតុង ជាប្រធានអគ្គនាយកធនាគារហត្ថា បានបញ្ជាក់ថា៖ ធនាគារ ហត្ថា គឺជាធនាគារមួយក្នុង ចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារពាណិជ្ជពី ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២០។ ជាមួយបទពិសោធន៍ ក្នុងការបម្រើសេវាហិរញ្ញវត្ថុទៅកាន់ប្រជាជនកម្ពុជាអស់រយៈពេលជិត ៣០ឆ្នាំ ក្រោយការផ្លាស់ប្តូរ មុខមាត់ថ្មីរបស់ខ្លួន ធនាគារ ហត្ថា បានកែលម្អ និងដាក់ឱ្យប្រើប្រាស់បន្ថែម នូវសេវាកម្មហិរញ្ញវត្ថុជាច្រើនផ្សេងទៀតក្នុងនោះមានដូចជា៖ ការធ្វើឱ្យកាន់តែប្រសើរឡើង នូវសេវាធនាគារចល័ត (Hattha Mobile) ដាក់ឱ្យប្រើប្រាស់នូវសេវាផ្ទេរ ប្រាក់ឆ្លងធនាគារ សេវាផ្ទេរប្រាក់ឆ្លងប្រទេស សេវាឥណទានវិបារូបន៍ សេវាបញ្ញើសន្សំផលច្រើន (HYSA Flexi and HYSA Corporate) និងការត្រៀមខ្លួនក្នុង ការផ្តល់ជូនសេវាធនាគារថ្មីៗផ្សេងទៀត បន្ថែមលើសេវាដែល មានស្រាប់ដូចជា -សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាបើកប្រាក់បៀវត្ស និងជាអ្នកណែនាំ លក់សេវាធានារ៉ាប់រងផងដែរ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង