ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានី ទុករយៈពេល១សប្តាហ៍អោយ គណៈបញ្ជាការឯកភាព ខណ្ឌទួលគោក រៀបចំសណ្តាប់ធ្នាប់ សាធារណៈនៅផ្លូវម៉ៅសេទុង

37

 

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការណែនាំ ឱ្យគណៈបញ្ជាការឯកភាពខណ្ឌទួលគោក រៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អ ដោយ រដ្ឋបាលរាជធានីភ្នំពេញ ទុករយៈពេលអោយអនុវត្តការងារនេះឲ្យបានជោគជ័យ ក្នុងរយៈពេលមួយសប្តាហ៍ ដោយអនុវត្តចាប់ពីយប់ថ្ងៃ០៤ មិនានេះតទៅ ។

កាលណែនាំពីអាជ្ញាធររាជធានីភ្នំពេញបែបនេះ
បានធ្វើឡើង ក្នុងកិច្ចប្រជុំបន្ទាន់មួយ នារសៀលថ្ងៃទី ០៤ខែមិនាឆ្នាំ២០២៣ នេះនៅសាលាខណ្ឌគោក ក្រោមវត្តមានលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ លោកជា ពិសី អភិបាលខណ្ឌទួលគោក លោកស្នងការរង នគរបាលរាជធានីភ្នំពេញ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌទួលគោកនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
លោកមាន ចាន់យ៉ាដា បានមានប្រសាសន៍លើកឡើងថា អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានចាត់ឲ្យលោក មកបើកកិច្ចប្រជុំជាបន្ទាន់មួយ ជាមួយនឹងអាជ្ញាធរខណ្ឌទួលគោក ដើម្បីមានវិធានការទៅ លើការរៀបចំសណ្ដាប់ធ្នាប់ លើបណ្ដោយផ្លូវម៉ៅសេទុងដោយចាប់ពីមហោស្រប ចេនឡារហូតដល់សាលាសន្ធរម៉ុក ខណៈដែរតាមបណ្តោយផ្លូវនេះ នៅតែមានភាព
រញ៉េរញ៉ៃ គ្មានសណ្ដាប់ធ្នាប់ ដោយសារតែបងប្អូនប្រជាពលរដ្ឋមួយ ចំនួនបានរំលោភ យកចិញ្ចឹមផ្លូវ ទ្រូងផ្លូវធ្វើការលក់ដូររាល់ថ្ងៃ ។

ពាក់ព័ន្ធនឹងបញ្ហាស្មុគស្មាញនេះ រដ្ឋបាលរាជធានីភ្នំពេញ ទុករយៈពេលឲ្យមួយសប្តាហ៍ ដើម្បីឲ្យអភិបាលខណ្ឌទួលគោក ដឹកនាំកម្លាំង ក្នុងការរៀបចំសណ្ដាប់ធ្នាប់ នៅតាមបណ្ដោយនេះ និងនៅតាមផ្លូវមួយចំនួន ជុំវិញផ្សារដើមគរ ផ្សារនាគមាស សំខាន់ធ្វើយ៉ាងណាឲ្យតាមដងផ្លូវនានា មានសណ្ដាប់ធ្នាប់ និងមានសោភ័ណភាព ល្អប្រសើរឡើងវិញ ។

លោក មាន ចាន់យ៉ា បានបញ្ជាក់ថា កាលពីមុន
យើងវែកចក តែពេលនេះ មិនមែនវែកចកទេ គឺយើងអង្គុយបក់ ផ្សែង ។ ដូច្នេះយើងមិនអាច អង្គុយបក់ផ្សែងទៅទៀតទេ យើងត្រូវតែមានវិធានការម៉ឹងម៉ាត់ និងទន់ភ្លន់ ដើម្បីរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវនេះឲ្យបានល្អប្រសើរ។
លោកជា ពិសីអភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានមានប្រសាសន៍បញ្ជាក់ផងដែរថា កិច្ចការងារនេះគណៈបញ្ជាការឯកភាព ខណ្ឌទួលគោកបែងចែក ក្រុមការងារជា២ក្រុម ដោយក្រុមទី១ ចាប់ផ្ដើមអនុវត្តពី ម៉ោង០៩យប់រហូតដល់ ម៉ោង២ទៀបភ្លឺ និងមួយក្រុមទៀត ចាប់ផ្ដើមអនុវត្តចាប់ ពីម៉ោង០២ទៀបភ្លឺ រហូតដល់ម៉ោង០៧ព្រឹក ។ ការងារនេះយើងនឹងធ្វើឲ្យដូចភ្លៀងរលឹម ដោយចាប់អនុវត្តពី យប់ថ្ងៃទី០៤ មីនាឆ្នាំ២០២២នេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង