ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តៃកុងឡានដឹកដីម្នាក់ អាប៊ុលរយ៉ែថយក្រោយ បុកគៀបស្លាប់

269

កណ្ដាល៖ យោងតាមរបាយការណ៍ សមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយ បានឲ្យដឹងពីករណីមនុស្សឃាតដោយអចេតនា ដែលកើតហេតុថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤នឹង២០នាទី នៅចំណុចកើតហេតុភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ដារ៉ា ហៅខ្មៅ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើករថយន្តដឹកដី មានទីលំនៅភូមិ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះរីន វិសាល ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកអាប៊ុលដឹកដី មានទីលំនៅភូមិឫស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
នៅថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានបើករថយន្តដឹកដី ប្រភេទបែនពណ៌ស៥តោន មកទិញអាចម៍ដីនៅរណ្តៅដីរបស់ជនសង្ស័យ ហើយជនសង្ស័យបានពឹងអោយ ជនរងគ្រោះជួយយក រថយន្តមកកូវអាប៊ុលរុញដីរបស់ខ្លួន ដែលខូចអាគុយនៅកណ្តាល ផ្លូវរយៈពេលពីរទៅបីថ្ងៃមកហើយ បន្ទាប់មកជនរងគ្រោះបាន បើករថយន្តរបស់ខ្លួន មកអែបពីក្រោយអាប៊ុល របស់ជនសង្ស័យហើយ បានយកខ្សែរដង្គៀប សម្រាប់កូវអាគុយមកចាប់គៀបក្បាល អាគុយពីឡានរបស់ខ្លួន ទៅនឹងក្បាលអាគុយអាប៊ុល ហើយភ្លាមនោះម្ចាស់អាប៊ុល បានកាច់សោរបញ្ឆេះអាប៊ុល ដែលមិនទាន់ដោះលេខ ខណៈពេលនោះអាប៊ុល ក៏ឆេះបានរយ៉ែថយក្រោយ មកប៉ះជនរងគ្រោះគៀប ជាប់ជាមួយរថយន្តបណ្តាល អោយរងរបួសធ្ងន់ ឃើញដូច្នេះឈ្មោះរីន វិសាល ភេទប្រុស បានយកជនរងគ្រោះដាក់ លើរថយន្តផ្ទាល់ខ្លួនយក ទៅមន្ទីពេទ្យជ័យជំនះ ក្រុងតាខ្មៅ ពេលទៅដល់មន្ទីពេទ្យជនរងគ្រោះក៏ បានដាច់ខ្យល់ស្លាប់នៅទីនោះតែម្ដង។

បញ្ជាក់ថា ចំពោះរឿងហេតុខាងលើឈ្មោះរីន វិសាល ភេទប្រុសបានយក ទូរស័ព្ទលេខ010777069តេមករាយការណ៍ជូន សមត្ថកិច្ចប៉ុស្តិ៍កំពង់ស្វាយ ដូចរឿងហេតុខាងលើ បន្ទាប់ពីកើតហេតុរួច។

លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានប្រាប់អោយដឹងតាម ទូស័ព្ទកាលពីព្រឹកថ្ងៃទី០៧ ខែមីនាឆ្នាំ២០២២នេះថា ចំពោះជនសង្ស័យខាងលើនោះ បានរត់គេចខ្លួនបាត់ស្រមោល ហើយខណៈពេលនេះ សមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយ កំពុងប្រើប្រាស់កម្លាំងជំនាញ ចុះស្រាវជ្រាវស្វែងរក ជនសង្ស័យខាងលើផងដែរ៕

អត្ថបទដែលជាប់ទាក់ទង