ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌប្ញស្សីកែវផ្ដល់ ថវិកា៥លានរៀល លើកទឹកចិត្តដល់ចុះយុទ្ធនាការ ធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋក្នុង មូលដ្ឋានខណ្ឌឬស្សីកែវ

263

ភ្នំពេញ៖នៅថ្ងៃទី ៨ ខែមីនាឆ្នាំ ២០២២ លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ បានឧបត្ថម្ភឣង្ករ ចំនួន ១តោន និងថវិកា ៥,០០០,០០០រៀល ជូនទៅដល់ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចូលរួមការងារ ចុះសំណេះ សំណាលអតីតយុទ្ធជន និងការចុះយុទ្ធនាការធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ ។

គួរបញ្ជាក់ដែរថា៖ក្នុងរយពេលប៉ុន្មានថ្ងៃមកនេះ ក្នុងខែមីនា ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោក ឯក ឃុនដឿន អភិបាលខណ្ឌប្ញស្សីកែវ បានបញ្ជាដល់ លោកនាយការិយាល័យគ្រប់គ្រងការស្នាក់នៅ និងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងខណ្ឌ-ប៉ុស្តិ៍សង្កាត់ទាំង៧ និងកម្លាំងការិយាល័យគ្រប់គ្រងការស្នាក់នៅ ព្រមទាំងមានការចូលរួមពី រដ្ឋបាលសង្កាត់ទាំង៧ ចុះជំរុញធ្វើផ្តល់សៀវភៅស្នាក់នៅ(ក២) និងសៀវភៅគ្រួសារ(ក៤) ជូនប្រជាជនដោយផ្ទាល់ដល់មូលដ្ឋានរស់នៅរបស់បងប្អូន នៅទូទាំងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង