ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជាការដ្ឋានរថក្រោះ ភារកិច្ចស្នូល និងការកសាងបាន ជំរុញអនុវត្តន៍តាមផែនការណ៍របស់ថ្នាក់លើ

139

បញ្ជាការដ្ឋានរថក្រោះ ៖ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ពៅ សុីថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ បានជំរុញគ្រប់បណ្តាអង្គភាពចំណុះ ឲ្យរៀបចំកម្លាំងបច្ចេកទេសយានដ្ឋាន និងកម្លាំងដឹកជញ្ជូន ថែទាំជូតសម្អាតរថក្រោះ រថពាសដែក បាញ់ថ្នាំកាំភ្លើងធំសម្រាប់តាំងលម្អខាងមុខក្លោងទ្វាទីបញ្ជាការ និង បានផ្លាស់សំបកកង់រថយន្តស្ទូចដើម្បីបំពេញរាល់ការងារដែលចាំបាច់របស់អង្គភាព ទាំងនេះគឺជាការងារស្នូលដ៏ចាំបាច់ដែលមិនត្រូវអាក់ខានបានឡើយ ព្រោះដោយសារយុទ្ធភណ្ឌទាំងអស់នេះគឺជាចំណែកមួយនៃសសរទ្រូងរបស់អង្គភាព និងប្រទេសជាតិរបស់យើង ។

លោកបន្តទៀតថា ការងារសាងសង់ក៏ជាចំណែកមួយនៃអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានរីកចម្រើន មានសោភ័ណភាពស្រស់បំព្រង ដូច្នេះហើយទើបលោកខិតខំកសាងអង្គភាព ឲ្យមានភាពរីកចម្រើនដូចសព្វថ្ងៃនេះ ដើម្បីដើរទន្ទឹមស្របទៅនឹងការរីកចម្រើនរបស់ប្រទេសជាតិយើងផងដែរ ។

លោកមេបញ្ជាការ បានមានប្រសាសន៍ផ្តាំផ្ញើដល់មេបញ្ជាការគ្រប់បណ្តាអង្គភាពចំណុះទាំងអស់ត្រូវតែខិតខំគោរពនូវផែនការណ៍របស់ថ្នាក់លើអោយបានដាច់ខាត និងពង្រឹងលើការកសាងអង្គភាពឲ្យមានភាពរីកចម្រើនផងដែរ ។ ត្រូវតែកុំភ្លេចឡើយនៅការប្រយ័ត្នខ្ពស់បំផុត ត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ៣ការពារ និង៣កុំ ព្រមទាំងអនុវត្តវិធានការផ្សេងៗដែលដាក់ចេញដោយក្រសួងសុខាភិបាលឲ្យបានជាប់ជានិច្ច ៕

អត្ថបទដែលជាប់ទាក់ទង