ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌចំការមន បានចុះពិនិត្យទីតាំង អាជីវកម្មខារ៉ាអូខេឈ្មោះ Light 168 ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់

263

ភ្នំពេញ ៖ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១0 ខែមីនា ឆ្នាំ២០២២ គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណ:អភិបាល ខណ្ឌចំការមន និងជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌចំការមន ហើយមានការសម្របសម្រួល ពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង អមអយ្យការសាលាដំបូង រាជធានីភ្នំពេញ បានចុះពិនិត្យទីតាំងអាជីវកម្មខារ៉ាអូខេឈ្មោះ Light 168 ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានពាក្យបណ្ដឹងថា ទីតាំងខាងលើមានបង្កប់លួចជួញដូរ និងប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ មានការអញ្ជើញចូលរួម ពីលោកអភិបាលរងខណ្ឌ, នគរបាលខណ្ឌ, កងរាជអាវុធហត្ថខណ្ឌ, លោកប្រធាន-អនុប្រធាន-មន្ត្រីការិយាល័យសេដ្ឋកិច្ចខណ្ឌ, រដ្ឋបាលសង្កាត់ទន្លេបាសាក់ និងមន្ត្រីពាក់ព័ន្ធ។

ជាលទ្ធផល ក្រុមការងារបានចុះដល់ទីតាំង ពិនិត្យឃើញថា នៅទីតាំងខាងលើបាន ចាក់សោបិទទ្វា បន្ទាប់មក លោកព្រះរាជអាជ្ញារង បានបញ្ជាឲ្យកម្លាំងកាត់សោទ្វា ដើម្បីចូលពិនិត្យទីតាំង ខាងក្នុង ដោយនៅតាមបន្ទប់នីមួយៗ មានសភាពពុំមាន របៀបរៀបរយ ហើយកៅអី និងសាឡុងទទួលភ្ញៀវ មានធូលីដីច្រើន ក្រុមការងារសន្និដ្ឋានថា ទីតាំងអាជីវកម្មខាងលើ បានបិទពុំមានដំណើរការ ជាច្រើនខែមកហើយ។

អត្ថបទដែលជាប់ទាក់ទង