ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨២ យាងចូល ៨៣ព្រះវស្សានៃ សម្តេចព្រះមហាក្សត្រិយ៍

148

ផេកហ្វេសប៊ុក Royal du Cambodge បានផ្សាយថា
ព្រះរាជពិធីកាត់នំថ្វាយព្រះពរ ជាតំណាងឲ្យសិរីសួស្តីវិបុលសុខមហាប្រសើរ ថ្វាយ សម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងព្រះរាជវរោកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមប្រពៃថ្លៃថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនាមង្គលដ៏វិសេសវិសាលគម្រប់ ៨២ យាងចូល ៨៣ ព្រះវស្សា

អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨២ យាងចូល ៨៣ព្រះវស្សានៃ សម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

បពិត្រ សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ និងជាទីស្រលាញ់ដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជានុរាស្ត្រកម្ពុជា
នៅក្នុងព្រះរាជវរោកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមប្រពៃថ្លៃថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនាមង្គលដ៏វិសេសវិសាលគម្រប់ ៨២ យាងចូល ៨៣ ព្រះវស្សានៃ សម្តេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាងនាមទូលព្រះបង្គំជាប្រជានុរាស្ត្រកម្ពុជា មានសេចក្ដីសោមនស្សរីករាយ សូមលំឱនកាយលើកហត្ថប្រណម្យបង្គំអញ្ជលី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី អស់វត្ថុសក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតឆ្ឆត្រ គុណបុណ្យព្រះបារមីអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបារមីតេជានុភាព ព្រះវិញ្ញាណក្ខន្ធ នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមមេត្តាតាមជួយគ្រងអភិបាលថែរក្សាការពារ និងប្រោះព្រំនូវទឹកអម្រឹតប្រទានព្រះរាជសព្ទសាធុការពរ បវរសួរស្តី សិរីវឌ្ឍនាជយាមង្គល វិបុលសុខមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជានុរាស្ត្រកម្ពុជា សូមព្រះអង្គ ព្រះប្រកបតែ ព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះរាជបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ជា សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាមហាម្លប់ដ៏ត្រជាក់ ជាបុព្វការី ជាទីពឹងពំនាក់ដ៏កក់ក្តៅដល់កូនចៅប្រជានុរាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា ដរាបតរៀងទៅ។
សូម សម្តេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះមេត្តាទទួលនូវសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់បំផុត និងស្មោះស្ម័គ្រជាទីបំផុត អំពីទូលបង្គំជាខ្ញុំ ។

ក្រាបបង្គំទូលថ្វាយនៅភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង