ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី ហ៊ុន ម៉ាណា៖ ផ្ដល់អំណោយអណ្តូង ទឹកស្អាតចំនួន៥ និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន៦ ខេត្តកំពត

41

កំពត៖ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន នៅព្រឹកថ្ងៃអាទិត្យទី១៣ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំក្រុមការងារចុះប្រគល់ អំណោយអណ្ដូងទឹកស្អាតចំនួន៥ ដល់ប្រជាពលរដ្ឋក្នុងស្រុកដងទង់ខេត្តកំពត ។ អណ្ដូងទឹកដែលមាន លេខរៀងពី ១០០ ដល់១០៤នេះ ជាអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកដងទង់ខេត្តកំពតប្រើប្រាស់តាមតម្រូវការ នារដូវប្រាំងចូលមកដល់នេះ។
នៅក្នុងពិធីប្រគល់អណ្ដូងទឹកនេះ នៅតាមទីតាំងអណ្ដូងទឹកនីមួយៗលោកស្រី ហ៊ុន ម៉ាណា បានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទទួលអាស្រ័យផលអណ្ដូង ទឹកនេះ ព្រមទាំងបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ។ លោកស្រីបានមាន ប្រសាសន៍ថា សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេសតាមរយៈការផ្ដល់អំណោយជាអណ្តូងទឹកនេះ ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការដោះ ស្រាយការលំបាករបស់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងការខ្វះខាតទឹកប្រើប្រាស់ នារដូវប្រាំងនេះ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ កាត់បន្ថយការលំបាកដោយសារអត់ទឹកប្រើប្រាស់។
លោកស្រីក៏បានចែកជូននូវអំណោយកំដរដៃរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមអបអរសាទរនៅក្នុងពិធីប្រគល់អណ្ដូងទឹកគ្រប់ទីតាំងទាំង៥។
នៅក្នុងឱកាសកាសនោះ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ១គ្រួសាររស់នៅផ្ទះចាស់តូច ចង្អៀតនោះ លោកជំទាវ ក៏សម្រេចសាងសង់ផ្ទះទេវតា១ខ្នងជូនគ្រួសាររបស់គាត់ផងដែរ និងករណីមួយទៀត ដោយទឹកចិត្តអាណិតអាសូរចំពោះប្អូនស្រី ឈ្មោះ កៅ ស្រីណែត អាយុ២៨ឆ្នាំ មានជំងឺទឹកនោមប្រៃ ដោយត្រូវដូរឈាមជាប្រជាប្រចាំខែនោះ លោកជំទាវក៏បានផ្តល់ថវិកាចំនួន៣០០០ដុល្លារ សម្រាប់ដោះស្រាយការលំបាក ក្នុងជីវភាពរបស់ប្អូនស្រី ជាពិសេសក្នុងការដូរឈាមជាប្រចាំខែនោះ។
អណ្ដូងទឹកស្អាតចំនួន៤ លោកស្រី ហ៊ុន ម៉ាណា ក៏បានដឹកនាំក្រុមការងារអញ្ជើញទៅប្រគេនទេយ្យវត្ថុ ដែលមានស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន៦ជាបន្តទៀត ដែលស្ថិតនៅក្នុង ស្រុកទឹកឈូខេត្តកំពតហើយពិធីប្រគល់ទៅវត្ថុនេះធ្វើឡើងនៅទីវត្តអារាម វត្តជុំគ្រៀល ក្នុងភូមិកំពង់កណ្ដាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ វត្តដែលទទួលបាននៅទេយ្យវត្ថុទាំង៦វត្តនោះរួមមាន វត្តជុំគ្រៀល,វត្តត្រើយកោះវត្តពិជ័យឧត្តុង្គ,វត្តពោធិ៍ ,វត្តអង្គ និងវត្តកូនសត្វ។
លោកស្រី បានមានប្រសាសន៍ទូលប្រគេនដល់ព្រះសង្ឃថា ជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរជាពិសេសនៅក្នុងវិបត្តិកូវីដ១៩នេះ៕
សំរិត

អត្ថបទដែលជាប់ទាក់ទង