ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្លៃប្រេងសាំង តាមស្ថានីយប្រេង ក្រុមហ៊ុនក្នុងខេត្តកំពត នៅធម្មតា ប៉ុន្តែតម្លៃតាមស្ថានីយប្រេង ឯកជន ហាក់ប្រែប្រួលតម្លៃខ្លះៗ

41

កំពត ៖ ជាទូទៅតម្លៃប្រេងនៅតាមស្ថានីយ របស់ក្រុមហ៊ុននានា ក្នុងខេត្តកំពត ហាក់នៅធម្មតា ដោយឡែកនៅតាមស្ថានីយប្រេងឯកជន បែរជាមានតម្លៃខ្ពស់ជាងប្រេងលក់ នៅតាមស្ថានីយក្រុមហ៊ុនក្នុង១លីត្រ ខុសគ្នាចាប់ពី៥០០៛ ទៅ៧០០រៀល។

ក្នុងដំណាក់កាលប្រេងសាំង ឬប្រេងម៉ាស៊ូតកំពុងឡើងថ្លៃ ដែលបណ្តាលមក ពីសង្គ្រាមនៅក្រៅប្រទេស ធ្វើឱ្យអ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទ ត្រូវសម្រេចចិត្តជ្រើសរើស តែស្ថានីយប្រេងណាដែលលក់ធូរថ្លៃ ពិសេសស្ថានីយប្រេងឥន្ធនៈ ដែលរាប់រងដោយក្រុមហ៊ុនផ្សេងៗ។ប៉ុន្តែបើនិយាយ ពីស្ថានីយប្រេងឥន្ធនៈរបស់ឯកជន ដែលភាគច្រើន បើកអាជីវកម្មនៅគ្រប់បណ្តាស្រុក ក្រុង បែរជាមានហាងឆេងឡើងខ្ពស់ ហួសពីការស្មាន ពោលគឺការលក់ដូរតាម ហាងឆេងផ្ទាល់មាត់ ដោយពុំបានដាក់តាំង តម្លៃជាក់លាក់ ដូចស្ថានីយប្រេងឥន្ធនៈ របស់ក្រុមហ៊ុននោះឡើយ។

លោក ស្រី កុម្ភៈ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត បានឲ្យដឹង នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះថា បើទោះជាមានការចលាចល នៅក្រៅប្រទេស ទាក់ទិននឹងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែតម្លៃប្រេង នៅតាមស្ថានីយរបស់ក្រុមហ៊ុននានា នៅតែលក់ទៅតាមតារាង នៃតម្លៃរបស់ក្រសួងពាណិជ្ជកម្មបានកំណត់ ដែលក្រសួងបានធ្វើតារាង ក្នុង១៥ថ្ងៃម្តង ពោលគឺគិតចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។ លុះថ្ងៃ១៦មីនាស្អែក នឹងមានតារាងថ្មី សម្រាប់ឱ្យក្រុមហ៊ុនលក់ តាមតម្លៃដែលបានកំណត់ ពីក្រសួងពាណិជ្ជកម្ម។

លោកបានបញ្ជាក់ទៀតថា ជាទូទៅសម្រាប់តម្លៃប្រេងសាំងស៊ុបពែរ ក្នុង១លីត្រ មានតម្លៃ៥៣០០រៀល,សាំងធម្មតា ១លីត្រ ៤៨០០រៀល, ប្រេងម៉ាស៊ូត ក្នុង១លីត្រ តម្លៃ ៤៥០០រៀល។
ទោះបីយ៉ាងណាតម្លៃប្រេងដែល លក់តាមការ៉ាសឯកជន(ប្រេងគ្រប់ប្រភេទ)ហាក់មានការប្រែប្រួលតាម តែការនឹកឃើញ របស់ម្ចាស់ស្ថានីយ ខណៈភាពចលលាចល រឿងបិទច្រកប្រេង នៅប្រទេសរុស្ស៊ី។ យ៉ាងណាក៏ដោយ ថ្វីដ្បិតប្រេងមានតម្លៃលើសមុន ប៉ុន្តែអ្នកប្រើប្រាស់ យានយន្តគ្រប់ប្រភេទនៅ តែបង្ខំចិត្តចាក់ប្រេងសាំង-ម៉ាស៊ូត សម្រាប់ជា មធ្យោបាយធម្មតា ដើម្បីធ្វើដំណើរ ទៅប្រកបការងារ អាជីកម្ម៕ សំរិត

អត្ថបទដែលជាប់ទាក់ទង