ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកង នាំមន្រ្តីជំនាញចុះពិនិត្យ សមកម្មភាពជួសជុល ផ្លូវលេខ១៩៩ ក្នុងមូលដ្ឋាន

120

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៥ខែមិនាឆ្នាំ២០២២នេះ លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងអមដំណើរ ដោយអស់លោក.លោកស្រី ជាអភិបាលរងខណ្ឌ .មន្រ្តីជំនាញ និង លោកចៅសង្កាត់ដោយចុះពិនិត្យ មើលដោយផ្ទាល់នៅផ្លូវលេខ១៩៩ ក្នុងមូលដ្ឋានសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ ដោយបច្ចុប្បន្នរងការខូចខាត់ ដោយអន្លើរៗនោះដោយចុះទៅត្រួត ពិនិត្យសកម្មភាពការងារ ជួសជុសអ៊ុតកៅស៊ូនៅ លើកំណាត់ផ្លូវខាងលើដែល រងការខូចខាតនាពេលកន្លងមក អោយបានល្អប្រសើរឡើងវិញ ដើម្បីអោយងាយស្រួល ដល់បងប្អូនប្រជាជនក្នុងការ ធ្វើដំណើរតាមមធ្យោបាយនានា ពិសេសនៅពេលយប់ព្រលប់ ដោយបញ្ចៀសគ្រោះថ្នាក់ ជាយថាហេតុដល់អ្នកដំណើរពេល ពួកគាត់ធ្វើដំណើរឆ្លងកាត់ ផ្លូវខាងលើនោះហើយការជួសជុល កែលម្អរផ្លូវលខ១៩៩នេះ គឺទុកជាកាដូចំណងដៃថ្មី សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរនា ពេលខាងមុខនេះជូន ដល់បងប្អូនប្រជាជនប្រើប្រាស់ផ្លូវថ្នល់។

ដូចនេះមានផ្លូវថ្នល់គឺមានក្ដីសង្ឃឹម ឈានកាត់បន្ថយភាពក្រីក្រ និង ចំណេញពេលវេលាពេលធ្វើដំណើរ ដោយមិនជួបការលំបាក ក្នុងការធ្វើដំណើរដូចគ្រាមុនៗ គឺកាលពីមិនទាន់ជួសជុលផ្លូវ។
ខណៈពេលចុះបំពេញ ការងារក្នុងមូលដ្ឋាន មិនថាយប់ឬថ្ងៃនាសព្វថ្ងៃនេះ លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន បានមានមតិដោយជំរុញដល់ អ្នកម៉ៅការស្ថាបនាជួសជុល ផ្លូវលេខ១៩៩ស្ថិតនៅក្នុង សង្កាត់ទំនប់ទឹកនោះដោយ លកលៃធ្វើយ៉ាងណាអោយផ្លូវថ្នល់មានគុណភាព និង សោភ័ណ្ឌភាពផ្លូវដោយ ប្រើប្រាស់បានយូរអង្វែងទៅថ្ងៃខាងមុខ។

គួរបញ្ជាក់ផងដែរថា រដ្ឋបាលខណ្ឌបឹងកេងកង ក្រោមការដឹកនាំ ដ៏ឈ្លាសវៃពីសំណាក់ លោកធឹម សំអាន ក្នុងមួយរយះនេះពោល គឺចាប់តាំងពីខណ្ឌបឹងកេងកង បំបែកចេញពីខណ្ឌចំការមន ចាស់មកគឺខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញបាន ប្រែមុខមាត់ថ្មីគួអោយចាប់ អារម្មពីមួយថ្ងៃទៅមួយថ្ងៃដោយ មានការអភិវឌ្ឍន៍រីកចម្រើន ស្ទើរគ្រប់វិស័យ ក្នុងមូលដ្ឋានពិសេសផ្លូវថ្នល់ក្នុងការប្រើប្រាស់ និង ប្រព័ន្ធលូមេ តូចធំខ្វាត់ខ្វែងក្នុងការរំដោះទឹកភ្លៀង នារដូវវស្សាដោយបញ្ចៀស ការលិចលង់ទឹកដក់នៅលើផ្លូវ លំនៅស្ថានប្រជាជនផងដែរ ហើយពិសេសជាងនេះ ទៅទៀតគឺរក្សាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនដល់បងប្អូនប្រជាជន ក្នុងមូលដ្ឋានបឹងកេងកងដែល មាន០៧សង្កាត់រស់នៅ ប្រកបដោយភាពកក់ក្ដៅស្រប តាមគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង