ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការ​ Four Paw ចាត់​ទុក​ការលួចសម្លាប់ឆ្កែ យកសាច់ នៅខេត្តកំពត គឺជារឿងដ៏សែនសោកសៅមួយ ដែលមិនគួរកើតមានទាល់តែសោះ

205

 

កំពត ៖ អង្គការ​ Four Paw នៅថ្ងៃអង្គារនេះ បានចេញផ្សាយរបាយការណ៍មួយថា នាថ្ងៃទី 11 ខែមីនា ឆ្នាំ 2022 គឺជាពេលវេលាដ៏សែនសោកសៅ​សម្រាប់អ្នកស្រលាញ់សត្វចិញ្ចឹមម្នាក់ ដោយសារគាត់បានរកឃើញថា សត្វចិញ្ចឹមដែលជាទីស្រលាញ់របស់គាត់ ត្រូវបានចោរលួចរួច សម្លាប់ដោយឈាមត្រជាក់បំផុត។

យើងគ្មានពាក្យអ្វីដែលអាចរៀបរាប់ ពីអារម្មណ៍ នៃការបាត់បង់មួយនេះបានទេ ហើយក្នុងនាមពួកយើង ជាសហគមន៍ អ្នកស្រឡាញ់សត្វចិញ្ចឹម ពួកយើងអាចបានត្រឹមតែ ចូលរួមរំលែកទុក្ខគាត់ និងបួងសួងសុំឱ្យសត្វចិញ្ចឹមរបស់គាត់ បានទៅដល់ឋានសុគតិភព តែប៉ុណ្ណោះ។ ពួកយើង​មិន​អាចដឹងពីទំហំនៃទុក្ខសោក របស់ម្ចាស់នៃសត្វចិញ្ចឹមរូបនោះ នៅពេលដែលគាត់ឃើញ សត្វជាទីស្រលាញ់ របស់គាត់ត្រូវបាន គេកាប់ជាដុំៗដាក់ក្នុង កញ្ច្រែងបានឡើយ។ រឿងដែលរឹតតែអាក្រក់ទៅទៀត គឺជនដែលសម្លាប់សត្វឆ្កែរបស់គាត់ ក៏មានវត្តមាននៅទីនោះដែរ ប៉ុន្តែគេបែរជាធ្វើមិនដឹង ដូចជាគ្មានរឿងអ្វីកើតឡើង ទាល់តែសោះ។

ពួកយើងដឹងច្បាស់ថា មានម្ចាស់នៃ សត្វចិញ្ចឹមជាច្រើនរូបទៀត ដែលបានបាត់បង់ សត្វចិញ្ចឹមជាទីស្រលាញ់ របស់ខ្លួន ហើយពួកយើងដណ្តឹង សួរខ្លួនឯងថា តើវាត្រូវចំណាយពេល យូរប៉ុនណាទៀតក្នុង ការបញ្ចប់រឿងរ៉ាវ ទុក្ខសោកមួយនេះបាន? តើយើងគួរតែបិទសត្តឃាតដ្ឋាន ព្រោះតែច្បាប់បានចែងថា ការជួញដូរសាច់ឆ្កែ គឺជារឿងខុសច្បាប់ ឬពួកយើងគួរតែលើកកម្ពស់ ការយល់ដឹងបន្ថែមទៀត ទាក់ទងទៅនឹងការបញ្ឈប់ការ ទទួលទានសាច់ឆ្កែ?

ដើម្បីឱ្យការងារទាំងនេះអាច សម្រេចបាន ហើយដើម្បីកុំឱ្យរឿង ដ៏សែនសោកសៅបែបនេះ កើតមានទៀត ពួកយើងត្រូវតែប្រឹងប្រែង រួមគ្នាឱ្យកាន់ តែខ្លាំងក្លាជាងមុន។ ពួកយើងត្រូវតែរួមគ្នា ធ្វើសកម្មភាព មិនថាជាសកម្មភាពតូច ឬធំឡើយ។

អត្ថបទដែលជាប់ទាក់ទង