ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិ គាំពារ និងអភិវឌ្ឍន៍កុមារតូច និងជាប្រធាននាយកដ្ឋាន អប់រំកុមារតូច ក្រសួងអប់រំ យុវជន និងកីឡា លើកឡើងពីសារៈ សំខាន់នៃការថែទាំកុមារ១០០០ថ្ងៃដំបូង ដែលចាំបាច់ណាស់

241

ភ្នំពេញ៖ លោក ប្រាក់ កុសល អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច និងជាប្រធាននាយក ដ្ឋានអប់រំកុមារតូច ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីសារៈសំខាន់ នៃការថែទាំកុមារ១០០០ថ្ងៃដំបូង ចាំបាច់ណាស់ ដែលមាតាបិតា អាណាព្យាបាលកូនត្រូវដឹង។
ក្នុងវេទិកាភស្តុតាងសម្រាប់ គោលនយោបាយនវានុវត្តន៍ការអប់រំ និងអភិវឌ្ឍន៍កុមារតូចអាយុ ០ ដល់៣ឆ្នាំ ផ្អែកលើភស្តុងតាងនិងគម្រូអន្តរាគមន៍ អនាគតសម្រាប់គាំទ្រ គោលនយោបាយជាតិ ដែលរៀបចំ ឡើងកាលពីថ្ងៃទី ១៩ខែមីនា ឆ្នាំ២០២២នេះនៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ឯកឧត្តមអគ្គលេខាធិការរង បានបញ្ជាក់ថា សារៈសំខាន់នៃការថែទាំកុមារ ១០០០ថ្ងៃដំបូងផ្តោតលើក្របខណ្ឌ ចិញ្ចឹមបីបាច់ថែរក្សាកូន (១) លើសុខ ភាព (២) អាហារូបត្ថម្ភ (៣) ការថែទាំដោយមានការលក្ខណៈឆ្លើយតប (៤) សុវត្ថិភាព និងសន្តិសុខ (៥) ឱកាសសម្រាប់រៀនសូត្រ តាំងពីដំបូង ហើយដាក់ចូលឯកសា រការអប់រំមាតាបីតាថែម ផ្នែកពិការភាព និងមហន្តរាយ ជាងនេះទៅ ទៀតគោលដៅ អភិវឌ្ឍប្រកបដោយចីរភាព (SDG-4.2) កុមារទាំងអស់ធានា ការអបរំ បរិយាបន្ន សមធម៌ គុណ ភាពនិងលើកកម្ពស់ការសិក្សា ពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។ ឯកឧត្តមក៏ បានថ្លែងអំណរគុណដល់ ក្រសួងពាក់ ព័ន្ធ និងអង្គការសង្គ្រោះកុមារ Save the Children ដែលបានរៀបចំវេទិកានេះឡើង និងសុំឱ្យមានការពិគ្រោះយោ បល់ ដើម្បីដាក់ធាតុចូលពីក្រសួងអបរំ យុវជន និងកីឡា ទៅលើឯកសារនេះ និងចុះហត្ថលេខាទទួលស្គាល់ ពីក្រសួងអបរំ យុវជន និងកីឡា។

 

ក្នុងនាមក្រសួងអប់រំ ឯកឧត្តម ប្រាក់ កុសលអគ្គលេខាធិ ការរងនៃអគ្គលេខាធិការដ្ឋាន គណៈកម្មា ធិការជាតិ គាំពារ និងអភិវឌ្ឍន៍កុមារតូច និងជាប្រធាននាយកដ្ឋាន អប់រំកុមារតូច ក្រសួងអប់រំ យុវជន និងកីឡា ក៏សូមអរគុណអង្គការ Save the Children ដែលតែងតែគាំទ្រ ការអភិវឌ្ឍកុមារតូច និង អាជ្ញាធរ ខេត្តកំពង់ចាម គ្រប់លំដាប់ ថ្នាក់ និងផ្តើមចេញពីកិច្ចខំប្រឹងប្រែងពី គ្រប់អ្នកពាក់ព័ន្ធ រដ្ឋបាលឃុំគោលដៅ ក្នុងការអនុវត្តគម្រោងនេះបាន ដំណើរ ការមកដល់ពេលនេះ។ ឯកឧត្តមបានបន្តថា ការគាំពារ និងអភិវឌ្ឍកុមារតូច យើងមានគោលនយោលបាយជាតិ ស្តីពីការគាំពារ និងអភិវឌ្ឍកុមារតូចដែលរៀប ចំដោយក្រសួងអបរំ យុវជន និងកីឡា និងគាំទ្រពីក្រសួងពាក់ព័ន្ធការ កសាងគោលនយោបាយជាតិនេះ ដែលទទួល ស្គាល់ដោយរាជរដ្ឋាភិបាល។

តាមរបាយការណ៍របស់វេទិកា បានឱ្យដឹងថា វេទិកានេះធ្វើឡើង ក្នុងគោលបំណងចែក រំលែកបទពិសោធន៍លើការវាយតម្លៃគម្រោង ការផ្លាស់ប្តូរឥរិយាបថ អ្នកថែទាំកុមារតូចពីអាយុ ០ ដល់៣ឆ្នាំ ក្រោមការឧបត្ថម្ភថវិកា ដោយអង្គការសង្គ្រោះកុមារហុងកុង។ (២) ដើម្បីសម្របសម្រួល លើកការពិភាក្សាពី អ្នកពាក់ព័ន្ធរបស់ រដ្ឋាភិបាលថ្នាក់ជាតិ និងកម្មវិធីក្នុងការគាំទ្រការអភិវឌ្ឍកុមារតូចពី០ ដល់៣ឆ្នាំនៅកម្ពុជា ព្រមទាំងការចូលរួម ផ្តល់យុទ្ធសាស្ត្រអនុវត្តដល់គម្រោងGrandបន្ទាប់ទៀត៕ សំរិត

អត្ថបទដែលជាប់ទាក់ទង