ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អេស្ការវាទ័រ ឈួសឆាយដីព្រៃ ប៉ះចំមីនតោន បណ្តាលឱ្យរងរបួសមនុស្សចំនួន ០១នាក់

32

ខេត្តឧត្តរមានជ័យ ៖ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៤រសៀល មានការផ្ទុះមីនតោន មួយករណី នៅភូមិសាស្ត្រភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ហេតុការណ៍នោះកើតឡើងដោយសារអេស្ការវាទ័រ ឈួសឆាយដីព្រៃប៉ះចំមីនតោន ហើយបានបណ្តាល ឱ្យរងរបួសមនុស្សចំនួន ០១នាក់ គឺអ្នកបើកអេស្ការវ៉ាទ័ររងរបួសក្បាល ០៦ ថ្នេរ។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់​លាស់​ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

អត្ថបទដែលជាប់ទាក់ទង