ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីជំនាញ ក.ប.ប. បន្តសកម្មភាពត្រួតពិនិត្យ ម្ហូបអាហារយ៉ាងសកម្មនៅ លើទីផ្សារដើម្បីទប់ស្កាត់ ភាពមិនអនុលោម

34

តាកែវ ៖ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តព្រះសីហនុ និងខេត្តតាកែវ បន្តការងាររបស់ខ្លួនក្នុងការត្រួតពិនិត្យទំនិញម្ហូបអាហារគ្រប់ប្រភេទនៅលើទីផ្សារនៅតាមឃ្លាំងស្ដុក ចែកចាយ ផ្ទះលក់ទំនិញ និងផ្សារជាដើម។ គោលបំណងគឺបន្តស្វែករកភាពមិនអនុលោមលើទំនិញដែលចរាចរនៅលើទីផ្សារ ហើយទំនិញហួសកាលបរិច្ឆទទាំងនោះហើយដែលបង្ករផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ជាពិសេសខាតបង់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងទប់ស្កាត់អំពើមិនស្មោះត្រង់ផងដែរ។

ជាលទ្ធផលមន្រ្តីជំនាញបានបញ្ជាក់ថា បានរកឃើញ និងដកហូតទំនិញមិនមានអនុលោមភាពចំនួន ១០.១៦គីឡូក្រាមមករក្សាទុកនៅសាខាខេត្ត និងពិន័យទៅតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង