ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កុំចេះតែហ៊ាន! ចូលទៅអង្គុយលេង ក្នុងបន្ទប់កូនស្រីគេទាំងកណ្តាលយប់ ត្រូវឪពុកម្តាយគេ ប្តឹងសមត្ថកិច្ចឱ្យចាត់ការតាមផ្លូវច្បាប់

40

 

បាត់ដំបង៖ កាលពីយប់ថ្ងៃទី២៣ខែ មីនា ឆ្នាំ២០២១វេលាម៉ោង២១និង៣០ នាទីនៅចំណុចក្រុមទី៥៣ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះរុន សំណាង ភេទប្រុសអាយុ២១ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំបឹងព្រីងស្រុកថ្មគោលធ្វេីការសាកសួរស្រាវជ្រាវបន្ទាប់ពីសមត្ថកិច្ចទទួលពាក្យបណ្តឹងពីឈ្មោះកង ធឿន ភេទប្រុសអាយុ ៤២ឆ្នាំរស់នៅភូមិបឹងព្រីងឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ខណៈដែលជនសង័្សយខាងលេីបានធ្វើសកម្មភាពឡើងទៅលើផ្ទះគាត់ហេីយចូលទៅក្នុងបន្ទប់គេងរបស់កូនស្រីគាត់ដោយមិនមានការអនុញ្ញាតពីគាត់ជាឪពុក ម្តាយ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថារូបគេបានឆាតទូរស័ព្ទជាសំឡេងទៅកូនស្រីរបស់ដេីមបណ្តឹងខាងលេី ឈ្មោះន.ស. អាយុ១៣ឆ្នាំ (អនីតិជន)ថាសុំទៅលេងផ្ទះនាវេលាយប់ ហើយកូនស្រីរបស់ជនរងគ្រោះបានឆ្លេីយតបយល់ព្រមឱ្យទៅតាមសម្លេងឆាត ។

ទំនងយល់ថា ជាឱកាសល្អសម្រាប់ខ្លួន យុវជនរូបនេះក៏ស្កាត់ទៅភ្លាមមិនបង្អង់យូរ លុះពេលទៅដល់មិនបានសុំការអនុញ្ញាតពីឪពុក ម្តាយគេទេ យុវជនរូបនេះបានចូលទៅក្នុងបន្ទប់សម្រាករបស់កូនស្រីគេហើយអង្គុយមើលកូនស្រីគេធ្វើលំហាត់យ៉ាងរំភេីយ ។

ពេលកំពុងអង្គុយនោះក៏ត្រូវម្ដាយជនរងគ្រោះឃេីញទាន់ក៏ផ្អេីលឆោឡោនិងនាំយកយុវជនរូបនេះមកប្តឹងឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្ដងចំពោះសកម្មភាពថ្លេីមធំហ៊ានចូលផ្ទះគេទាំងយប់រហូតដល់បន្ទប់កូនស្រី។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានស្រង់សំដី កូនស្រីម្ចាស់ផ្ទះថា គេនិងយុវជនខាងលេីធ្លាប់ស្គាល់គ្នាពីមុនមក តែនៅយប់កេីតហេតុ យុវជនរូបនេះបានឆាតជាសម្លេងសុំមកលេងផ្ទះគេទាំងយប់ ហេីយកូនស្រីម្ចាស់ផ្ទះបានឆាតឆ្លេីយតបវិញថា យល់ព្រមឱ្យគេមកលេងផ្ទះដែលតាមការលេីកឡេីងនោះ នឹកស្មានថាយុវជនរូបនេះមិនហ៊ានមកទេព្រោះពេលយប់ ប៉ុន្មានស្មានមិនដល់សោះថាគេហ៊ាន មកដល់ក្នុងបន្ទប់ខ្លួនតែម្តង។ ពេលមកដល់បានបន្តិចក៏ត្រូវឪពុក ម្តាយខាងស្រីដឹងនាំមកប្តឹងសមត្ថកិច្ចតែម្តង។

ទោះជាបែបណាក្តីបច្ចុប្បន្នយុវជនខាងលេីត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួននិងចោទប្រកាន់ពីបទរំលោភលេីលំនៅដ្ឋាន ដេីម្បីបញ្ជូនទៅកាន់តុលាការ បន្ទាប់ពីទទួលបាននូវអនុសាសន៍ណែនាំពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចំពោះករណីនេះ ៕

អត្ថបទដែលជាប់ទាក់ទង