ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចឃាត់ខ្លួន ប៉ូលិសម្នាក់ ប្រើហិង្សាលើកូនចុង

249

ខេត្តសៀមរាប : សមត្ថកិច្ចនគរបាលខេត្តសៀមរាប ឃាត់ខ្លួនឪពុកចុងម្នាក់ ដែលជាប៉ូលិស បានប្រើអំពើហិង្សា លើកូនស្រីចុង កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ។

សូមបញ្ជាក់ថា ក្រោយពីមានការបញ្ជាពី លោកប្រធាននាយកដ្ឋានវិទ្យុទាក់ទង ឲ្យសមត្ថកិច្ច ១១៧ ធ្វើការអន្ដរាគមន៍បន្ថែម គឺនៅវេលាម៉ោង ១២:២២ នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញដឹកនាំដោយលោកស្រី ដួង ថាវរី បានចុះឃាត់ខ្លួនជនសង្ស័យ នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ដេីម្បីបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដេីម្បីអនុវត្តន៍តាមនិតិវិធី ។

បើយោងតាមរបាយការណ៍សមត្ថកិច្ចបានអោយដឹងថា តាមរយៈការអន្តរាគមន៍ពី លោកប្រធាននាយកដ្ឋានវិទ្យុទាក់ទង ឈានដល់មាន ឃាត់ខ្លួនឪពុកចុងប្រើហិង្សា លើកូនអាយុ១៣ខែ។

សមត្ថកិច្ចបានបញ្ជាក់ពីដើមហេតុកន្លងទៅថា, គឺមានករណី “ហិង្សាក្នុងគ្រួសារ ” (ឪពុកចុងវាយកូនដើម) ឈ្មោះ តាន់ សុខហ្គេច ត្រូវ ជាម្តាយក្មេងស្រីរងគ្រោះឈ្មោះ ម៉ឹង សុខកណ្ណិកា ត្រូវឪពុកចុងឈ្មោះ លក្ខិណា វីរ:រិទ្ធ ជានគរបាលស្នងការដ្ឋានខេត្តសៀមរាប បានប្រើហិង្សាដោយខាំ កូនចុងឲ្យរងរបួស ជាច្រើនកន្លែង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅ ភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប បានទទួលបញ្ជាពី លោកប្រធាននាយកដ្ឋានវិទ្យុទាក់ទង ឲ្យសមត្ថកិច្ច ១១៧ ធ្វើអន្តរាគមន៍ ។

សមត្ថកិច្ចបន្តថា នៅវេលាម៉ោង ០៧:៤៥ នាទី សមត្ថកិច្ច១១៧ លោកវរសេនីយ៍តី ទៀង សុវណ្ណារិទ្ធ បានបញ្ជូនព័ត៌មានទៅលោកស្រី ដួង ថាវរី ស្នងការរងទទួល ផែនជួញដូរ និងការពារអនិតិជន ទូរស័ព្ទលេខ ០១២ ៨៩៩៤៩១ ដើម្បីចុះ អន្តរាគមន៍បន្ទាន់។ ទើបលទ្ធផលនៅម៉ោង ១២:២២ នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញដឹកនាំ ដោយលោកសី ដួង ថាវរី បានចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ លក្ខិណា វីរ:រិទ្ធ នៅ សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ជនសង្ស័យត្រូវបានបញ្ជូនខ្លួន មកស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីអនុវត្តន៍តាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង