ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការ NatureLife បានប្រារពធ្វើពិធីទិវាសត្វក្រៀល នៅតំបន់ការពារទេសភាព បឹងព្រែក ល្ពៅ ខេត្ដតាកែវ

23

 

តាកែវ៖ លោក លឹម វ៉ាត់ នាយករងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ នៃអង្គការ NatureLife បានឱ្យដឹងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នេះថា អង្គការរបស់លោកបានរៀបចំធ្វើទិវានេះបានធ្វើឡើងកាលពីថ្ងៃទី២៤ មីនា ឆ្នាំ២០២២ នៅសាលាបឋមសិក្សាបន្ទាយធ្លាយ ដោយមានការចូលរួមពិ តំណាងមន្ទីបរិស្ថានខេត្តតាកែវ និងលោកមេឃុំព្រៃខ្លា ស្រុកទ្រាំង ខេត្តតាកែវ ព្រមទាំងមានការចូលរួមពីលោកមេភូមិ នគរបាលបាលឃុំ លោកនាយក លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្សមក ពីសាលាបឋមសិក្សាចំនួនបីគឺសង្គមមានជ័យ បន្ទាយធ្លាយ នឹងក្តុលជ្រុំ សរុបប្រមាណជាង២០០នាក់។

លោកនាយករងតំបន់ការពារទេសភាពបឹង ព្រែកល្ពៅ រំលឹកអំពី សារៈសំខាន់ នៃតំបន់ការពារទេសភាពបឹងព្រែកល្ពៅសម្រាប់គាំទ្រដល់ជីវភាពរបស់ប្រជាសហគមន៍ ផ្តល់ទីជំរកនឹងប្រភពចំណីអាហារ ដល់សត្វស្លាបទឹកជាពិសេសសត្វដែលងាយរងគ្រោះដូចជាសត្វក្រៀលជាដើម។

លោកក៏បានបញ្ចាក់ផងដែរពី សកម្មភាពខុសច្បាប់មួយចំនួនដែល បានកើតមានតំបន់ការពារទេសភាពបឹងព្រែលល្ពៅ និងសំនូមពរឲ្យបញ្ឍប់ជាបន្ទាន់។ ការចូលរួមពីសហគមន៍និងអ្នកពាក់ព័ន្ធក្នុងការគ្រប់គ្រងតំបន់ការពារទេសភាព នឹងប្រើប្រាស់ធនធានធម្មជាតិប្រកប ដោយនិរន្តភាពគឺកត្តាចាំបាច់ដែលយើងត្រូវការ។

ក្នុងកម្មវិធីនេះផងក៏មានការសម្តែងរឿងខ្លីៗរបស់សិស្សានុសិស្សបន្ទាយធ្លាយ ស្តីពី”ការ នេសាទនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ការទុកដាក់សំណល់ សូត្រកំណាព្យស្តីពី សារ:សំខាន់នៃបឹងព្រែកល្ពៅ និងមានសំណួរ ចម្លើយ” ក្នុងគោលបំណង ដើម្បីបញ្រ្ចាបចំណេះដឹងដល់សិស្សានុសិស្ស និងអាជ្ញាធរពាក់ព័ន្ធ ពីសារ: សំខាន់នៃតំបន់ដីសើមបឹងព្រែកល្ពៅ ប្រភេទសត្វស្លាបក្នុងតំបន់ ជាពិសេសសត្វក្រៀល និង ដើម្បីអោយអាជ្ញាធរពាក់ព័ន្ធកាន់ តែយកចិត្តទុកដាក់នឹងចូលរួមការពារតំបន់ដី សើមបឹងព្រែកល្ពៅ ខេត្តតាកែវ។ កម្មវិធីនេះបាន បញ្ចប់ដោយភាពរីករាយ និងការកើនឡើង នៅចំណេះអំពីសត្វក្រៀលនិងតំបន់ដីសើម៕
. សំរិត

អត្ថបទដែលជាប់ទាក់ទង