ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចកោះហៅគ្រូតឿ ចេញវីដេអូបង្ហោះលើបណ្តាញសង្គម ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ ដើរធ្វើរឿងឆ្កួតលីលា

38

 

កណ្តាល ៖ នៅទីបំផុត សមត្ថកិច្ចនគរបាលខេត្តកណ្ដាល ក្រោមការដឹកនាំបញ្ជារបស់ លោកឧត្ដមសេនីយ៍ ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្ត បានកោះហៅគ្រូតឿ មកវាស់កម្ពស់ នៅប៉ុស្តិ៍រដ្ឋបាលឃុំវិហារសួគ៌ហើយ នៅព្រឹកថ្ងៃទី៥ខែមេសានេះ ដើម្បីធ្វើការអប់រំ និង ធ្វើកិច្ចសន្យាបញ្ឈប់ ដើរធ្វើរឿងឆ្កួតលីលា បន្តទៀតបំពុលសង្គម ។

សូមរំលឹកផងដែរថា គ្រូតឿ បានចេញវីដេអូជាច្រើន ដែលបង្ហោះ លើបណ្តាញសង្គម បានធ្វើឲ្យមហាជន អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេប៊ុក មានការហួសចិត្ត និងរិះគន់ យ៉ាងខ្លាំង ក្នុងនោះមានមហាជននំាគ្នា ខំមិនកប់ៗមាត់ថា ឈប់ឆ្កួតទៅ បានហើយ ពូកែណាស់ ត្រូតឿ តើពួកនេះកំពុង រៀបចំខ្លួនទៅគុកហើយ។

ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រាប់ឲ្យដឹងថា បន្ទាប់ពីមានការរិះគន់តាមបណ្ដាញសង្គម Facebook ចំពោះការបង្ហោះវីដេអូដែលបង្ហាញពីសកម្មភាពមិនសមរម្យនោះ របស់បុរសម្នាក់នេះ លោកបានបញ្ជាឲ្យកម្លាំងស្រាវជ្រាវ និងនាំខ្លួនមកធ្វើការសួរនាំតែម្ដង។

លោកឧត្តមសេនីយ៍ស្នងការ បន្តថា សកម្មភាពរបស់បុគ្គលម្នាក់នេះ អាចបណ្ដាលឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិសុខសង្គម។ ជាពិសេសវីដេអូមួយដែលនាំឲ្យមានការរិះគន់ខ្លាំង គឺបុរសម្នាក់នេះ និងបក្ខពួក នាំគ្នាហូបអាចម៍គោ ដែលជាសកម្មភាពមិនសមរម្យ និងប៉ះពាល់ដល់ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបង្ហាញថាហាក់ដូចប្រជាពលរដ្ឋគ្មានបាយហូប។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបន្ថែមថា ការហៅបុគ្គលនេះមកសួរនាំ គឺចង់ឲ្យបុគ្គលម្នាក់បញ្ជាក់អំពីមូលហេតុ នៃការបង្ហោះវីដេអូបែបនេះនៅតាមបណ្ដាញសង្គម។ បន្ទាប់ពីបញ្ចប់ការសួរនាំ សមត្ថកិច្ចបានឲ្យ «គ្រូតឿ» នេះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងសុំទោសជាសាធារណៈចំពោះសកម្មភាពខុសឆ្គងរបស់រូបគេ និងបក្ខពួកប៉ុន្មាននាក់ទៀត។
សូមជម្រាបថា បុរសម្នាក់នេះ ដែលគេស្គាល់ឈ្មោះ «គ្រូតឿ» និងមានគណនី Facebook «គ្រូតឿ» និងកូនសិស្សប៉ុន្មាននាក់ទៀត តែងតែបង្ហោះវីដេអូប្លែកៗនៅតាមបណ្ដាញសង្គម ហើយចុងក្រោយនេះ បានបង្ហោះវីដេអូហូបអាចម៍គោ នាំឲ្យផ្ទុះការរិះគន់ជាបន្ដបន្ទាប់៕

 

អត្ថបទដែលជាប់ទាក់ទង