ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាផាតមិននៅបឹងកេងកង និងទួលទំពូង រក្សាកំណើន នៃការជួលខ្ពស់ទោះវិបត្តិកូវីដ១៩

21

 

អស់រយៈពេលជាងពីរឆ្នាំនៃការរាតត្បាតនៃជំងឺកូវីដ-១៩ វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាបានរងនូវផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេសនៅពេលដែលមានការរឹតបន្តឹងការធ្វើដំណើរ ដែលបណ្ដាលឱ្យអតិថិជនបរទេសជួលអាផាតមិនធ្លាក់ចុះ។

ទីផ្សារអចលនទ្រព្យដូចជាអាផាតមិន ដែលពឹងផ្អែកខ្លាំងលើអតិថិជនបរទេសបានជួបប្រទះនឹងអត្រាជួលធ្លាក់ចុះ ប៉ុន្តែខណៈពេលដែលអាផាតមិនមួយចំនួនកំពុងជួបការលំបាកក្នុងការស្វែងរកអ្នកជួល គម្រោងសំខាន់ៗផ្សេងទៀតដែលមានទីតាំងល្អ និងការគ្រប់គ្រងគុណភាពល្អត្រូវបានគេមើលឃើញថានៅតែមានអត្រាជួលខ្ពស់ ទោះបីជាមានការរីករាលដាលនៃជំងឺរាតត្បាតក៏ដោយ។

យោងតាមរបាយការណ៍ CBRE Cambodia ត្រីមាសទី 4 ឆ្នាំ 2021 បានបង្ហាញថា ទោះបីជាមានផលប៉ះពាល់អវិជ្ជមាននៃការរាតត្បាត Covid-19 មកលើវិស័យអចលនទ្រព្យរបស់កម្ពុជាក៏ដោយ ក៏អាផាតមិនមួយចំនួន ជាពិសេសគម្រោងដែលមានទីតាំងនៅកណ្ដាលក្រុងដូចជានៅក្នុងតំបន់បឹងកេងកង និងទួលទំពូងនៅតែរក្សាបាននូវអត្រាជួលខ្ពស់។

របាយការណ៍ដដែលបានបន្តថា ភាពជោគជ័យនៃគម្រោងអាផាតមិនសំខាន់ៗត្រូវបានជំរុញដោយ ភ្ញៀវជនបរទេសប្រាក់ខែខ្ពស់ដែលស្វែងរកសុវត្ថិភាពនៅក្នុងគម្រោង ដែលមានទីតាំងល្អក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩។

ទីផ្សារអាផាតមិននៅតែមានស្ថេរភាពល្អពេញមួយឆមាសចុងក្រោយនៃឆ្នាំ២០២១។ ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ 2021 ទីផ្សារបានស្វាគមន៍គម្រោងថ្មីចំនួន 3 គឺ Sophea Apartment, Baramii និង Amata ។ ត្រីមាសទី 4 មានការប្រកាសគម្រោងថ្មីតែមួយគត់ ដែលជាការធ្លាក់ចុះនៃការផ្គត់ផ្គង់ បង្ហាញពីឱកាសសម្រាប់ស្ថេរភាពបន្ថែមទៀតនៃអត្រាជួលអាផាតមិន

ទោះជាយ៉ាងណាក៏ដោយ ដោយសារការថយចុះចំនួនអ្នកទេសចរនៅក្នុងប្រទេសកម្ពុជា ទីផ្សារអាផាតមិនទាំងមូលមានកំណើនអវិជ្ជមាន។ អាផាតមិន​លំដាប់ A និង​ថ្នាក់ B បាន​បន្ត​ធ្លាក់​ថ្លៃ​ជួល​ចន្លោះ​ពី -2.5% និង -4.8% រៀង​គ្នា ធៀបនឹងឆមាសដូចគ្នាកាលពីឆ្នាំមុន។ ជា​មធ្យម អាផាតមិនថ្នាក់ A ត្រូវ​បាន​គេ​ស្រង់​តម្លៃ​ប្រហែល ២១ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ក្នុង​មួយ​ខែ ខណៈអផាតមិន​ថ្នាក់ B ​មាន​តម្លៃ​លើស​ពី ១៤ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។

របាយការណ៍បានកត់សម្គាល់ថា ដើម្បីទាក់ទាញអ្នកជួល និងរក្សាការប្រកួតប្រជែងក្នុងទីផ្សារ ប្រតិបត្តិករបានផ្តល់នូវការបញ្ចុះតម្លៃ និងខិតខំប្រឹងប្រែងក្នុងការរចនា ផ្ដល់បរិក្ខារបន្ថែម ជាមួយនឹងការកែលម្អការគ្រប់គ្រង និងសេវាកម្មអតិថិជនដល់ភ្ញៀវ។

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
Hotline: 096 7876 902 (Telegram)/ 066 886633
WeChat: HB066886633

អត្ថបទដែលជាប់ទាក់ទង