ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម វង្ស ពិសេន៖ ដោយសារកម្ពុជាមាន សុខសន្តិភាព និងការអភិវឌ្ឍ ប្រជាពលរដ្ឋបាន បោះឆ្នោតគាំទ្រគណបក្សប្រជាជនដឹកនាំប្រទេសជារៀងរហូតមក!

95

ព្រៃវែង៖ ក្នុងពេលចុះជួបប្រាស្រ័យការងារ ជាមួយសមាជិកគណបក្សប្រជាជននៅមូលដ្ឋាន ឯកឧត្តម វង្ស ពិសេន ប្រធានក្រុមការងារចុះជួយស្រុកពារាំង បានលើកឡើងថា កម្ពុជាឆ្លងកាត់ភ្លើងសង្គ្រាមអស់ជាច្រើនទសវត្សរ៍ ហើយមានតែថ្នាក់ដឹកនាំគណបក្សប្រជាជនប៉ុណ្ណោះ ដែលបានតស៊ូរំដោះប្រជាជនឱ្យរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ ដោយយកជីវិតធ្វើជាដើមទុន។

«បច្ចុប្បន្នកម្ពុជាមានសន្តិភាពពេញលេញ មានការរីកចម្រើន លើគ្រប់វិស័យ ព្រោះយើងមានមេដឹកនាំល្អ គឺសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនយោបាយ ឈ្នះ ឈ្នះ លោកមានបញ្ញាញាណឈ្លាសវៃ ពោរពេញដោយបទពិសោធន៍ និងភាពអង់អាចក្លាហាន ដើម្បីសង្គមមានសន្តិភាព និងអភិវឌ្ឍន៍»។ នេះគឺជាការបញ្ជាក់របស់ឯកឧត្តម វង្ស ពិសេន នៅចំពោះមុខមន្រ្តីក្រុមប្រឹក្សាឃុំ សមាសភាពភូមិ ប៉ុស្តិ៍រដ្ឋបាល គិលានុបដ្ឋាក លោកគ្រូអ្នកគ្រូ និងយុវជនយុវនារី ក្នុងឃុំព្រៃស្រឡិត ស្រុកពារាំង នាព្រឹកថ្ងៃអាទិត្យនេះ។

ឯកឧត្តមបានបន្តថា ក្នុងពេលបច្ចុប្បន្នដែលកម្ពុជាបានជួបនឹងវិបត្តិជំងឺរាតល្បាតសាកលកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សុខមាលភាព អាយុជីវិត និងសេដ្ឋកិច្ច រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធវីធី និងយុទ្ធសាស្ត្រទាន់ហេតុការណ៏ ពិសេសការស្វែងរកវ៉ាក់សាំងជូនដោយឥតគិតថ្លៃ ទប់ស្កាត់ការឆ្លងរាលដាល និងអាយុជីវិតប្រជាពលរដ្ឋ ។

ដូច្នេះត្រូវ«អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!»។

ឯកឧត្តមបញ្ជាក់ថា ចាប់តាំងពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ២០២១ រាជដ្ឋាភិបាល​សម្រេច​បើក​ប្រទេស​ឡើងវិញ ជាមួយនឹងការរំពឹងទុកកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ពី៤ទៅ៥ភាគរយ ក្នុងករណីដែលកម្ពុជាមិនមានការរាតត្បាតជំងឺកូវីដ១៩ជាថ្មី។

ឯកឧត្តមប្រធានក្រុមការងារ បានផ្តាំផ្ញើដល់មន្ត្រីក្រុមការងារគ្រប់ថ្នាក់ ឲ្យបន្តធ្វើអំពើល្អចំពោះប្រជាពលរដ្ឋ និងជំរុញប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩បានគ្រប់គ្នា ជាមួយនឹងការអនុវត្តខ្ជាប់ខ្ជួននូវវិធាន ៣កុំ និង៣ការពារ៕

អត្ថបទដែលជាប់ទាក់ទង