ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកយាយម្នាក់អាយុ១១៨ឆ្នាំ​ រស់នៅខេត្តឧត្តរមានជ័យ​ បបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ពីក្រុមគ្រូពេទ្យ ដូចបំណងហើយ

41

មណ្ឌលគិរី៖ ក្រោយពីទទួលព័ត៍មានថា មានលោកយាយម្នាក់អាយុ១១៨ឆ្នាំ​ នៅខេត្តឧត្តរមានជ័យ​ ចង់ចាក់វ៉ាក់សាំងកូវីដ-១៩​ លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ក្នុងក្របខណ្ឌទូទាំងប្រទេស​ (គ.វ.ក-១៩)​ បានចាត់ចែងធ្វេីការស្វែងរកលោកយាយនៅខេត្តឧត្តរមានជ័យ​ តែមានព័ត៍មានថាលោកយាយធ្វេីដំណេីរទៅរសលនៅខេត្តក្រចេះ​ ហេីយក៏តាមស្វែងរកលោកយាយបន្តទៀត​ ទីបញ្ចប់​ ក្រុមគ្រូពេទ្យខេត្តក្រចេះ​ បានរកគាត់ឃេីញនៅកោះញែក​ ខេត្តមណ្ឌលគីរី​ ដោយលោកយាយបានទៅរស់នៅជាមួយកូនទីនោះ។

នៅព្រឹកថ្ងៃអាទិត្យ​ ទី១០​ ខែមេសា​ ឆ្នាំ២០២២​ ក្រុមគ្រូពេទ្យខេត្តមណ្ឌលគីរី​ ក៏បានស្ពាយយកវ៉ាក់សាំងកូវីដ-១៩​ ទៅចាក់ជូនលោកយាយតាមបំណងប្រាថ្នារបស់លោកយាយរួចរាល់ហេីយដែរ។

លោកជំទាវរដ្ឋលេខាធិការសូមសំដែងអំណរសាទរជូនលោកយាយ​ និងសូមគោរពជូនពរលោកយាយ​ សូមលោកយាយមានសុខភាពល្អ​ ទទួលបានពរជ័យសិរីសួស្តី​ សេចក្តីសុខចម្រេីន​ ពីទេវត្តាឆ្នាំថ្មី​ និងចៀសផុតពីជំងឺដង្កាត់ផ្សេងៗ​ ជាពិសេសចៀសផុតពីជំងឺកូវីដ-១៩។

អត្ថបទដែលជាប់ទាក់ទង