ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ប្រកាសផ្អាកផ្គត់ផ្គង់ទឹក បណ្តោះអាសន្ន ចាប់ពីចំណុចហ្គារ៉ាស់សាំងតូតាល់​ ផ្លូវវេងស្រេងជាបណ្តោះអាសន្ន

121

 

ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង សូមគោរពជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក-លោកស្រី មេត្តាជ្រាបថា នៅវេលាម៉ោង ១៩និង០០នាទីយប់ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ ការដ្ឋានសាងសង់ផ្លូវអាកាសក្រវ៉ាត់ក្រុងទី៣ នៅលើផ្លូវ១២០K កែងនឹងផ្លូវជាតិលេខ៤ បានបុកដែកការពាររណ្តៅប៉ះធ្លាយបំពង់មេនាំទឹកស្អាតទំហំ ៨០០មម ដែលនាំឱ្យមានការលេចធ្លាយទឹកយ៉ាងខ្លាំង។ បច្ចុប្បន្ន ក្រុមការងារជំនាញបាននឹងកំពុងធ្វើការចុះពិនិត្យ និងជួសជុលបន្ទាន់ ដោយត្រូវបិទវ៉ានផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្នចាប់ពីចំណុចហ្គារ៉ាស់សាំងតូតាល់ផ្លូវវេងស្រេង រហូតដល់តំបន់កំបូល៕

អត្ថបទដែលជាប់ទាក់ទង