ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៤នាក់ស្លាប់ និង២នាក់របួសធ្ងន់ ក្នុងហេតុការណ៍ រថយន្ត ២គ្រឿងបុកគ្នានៅស្រុកទ្រាំង

95

តាកែវ៖ ៤នាក់បានស្លាប់ និង២នាក់ទៀតបានរងរបួស ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្ត និងរថយន្តបញ្ច្រាសទិសគ្នា នៅថ្ងៃទី១១ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១រំលងអធ្រាត​នៅចំណុចភូមិជ្រេ ឃុំជីខ្មា ស្រុកទ្រាំងខេត្តតាកែវ លើផ្លូវជាតិលេខ២ចន្លោះគីឡូម៉ែត្រ៩៤-៩៥។

លោក សៅ ចាន់សំណាង ប្រធានការរិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាល​ខេត្តតាកែវ​ បានឱ្យដឹងថា គ្រោះថ្នាក់នេះ បណ្ដាលអ្នកបើករថយន្តម៉ាកហ៊ីយ៉ាន់​ដាយ​ពណ៌ស​ពាក់ស្លាកលេខតាកែវ 3A-3211 បើកបរដោយឈ្មោះ រត់ សត្យា ភេទប្រុសអាយុ ១៨ឆ្នាំ​មុខរបរ​បើកបររថយន្តរស់នៅភូមិប្រសុង ឃុំតាភេមស្រុកត្រាំកក់ ខេត្តតាកែវបានស្លាប់ នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរ២នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ រីឯម្នាក់ទៀយបានស្លាប់ពេលយកទៅមន្ទីរពេទ្យ និងមានអ្នករបួសធ្ងន់ចំនួន២នាក់។

បើតាមលោកប្រធានការរិយាល័យចរាចរណ៍ជើងគោកខេត្ត ​រថយន្តហ៊ីយ៉ាន់ដាយ​ដឹកទានេះ​បើកបរ​ពី​ទិសត្បូង​ទៅជើង​លុះមកដល់​កន្លែង​កើត​ហេតុក៏បានជ្រុល​ចង្កូត​«ប្រហែលងងុយដេក» ទៅ​បុក​រថយន្ដ​មួយគ្រឿងម៉ាកFUSO​ពណ៌សពាក់ស្លាកលេខតាកែវ ​3A- 1188 បណ្ដាលឲ្យអ្នកបើកបរ​រថយន្ត​និងអ្នករួមដំណើររងរបួសធ្ងន់។

បច្ចុប្បន្ន​សាកសព​ត្រូវ​បាន​បញ្ជូន​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ រីឯមធ្យោបាយ​ពាក់ព័ន្ធ​ត្រូវបាន​យក​មករក្សាទុក​នៅ​អធិការដ្ឋាន​នគរបាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង