ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌឫស្សីកែវ រៀបចំពិធីចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី នាំសិរីសួស្តីនៅក្នុងឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

100

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌឫស្សីកែវ បានរៀបចំពិធីចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី នាំសិរីសួស្តីនៅក្នុងឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពរបស់លោក ជុំ បាយ័ន្តវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ និង លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ និងមានការចូលរួមពីសំណាក់លោក លោកស្រីអភិបាលរង នាយក នាយករង ប្រធាន អនុប្រធាន មន្ត្រីរាជការ លោក លោកស្រីចៅសង្កាត់ទាំង០៧ ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ត្រីស័ក ពុទ្ធស័ករាជ ២៥៦៥ ដែលនឹងឈានចូលមកដល់នាថ្ងៃខាងមុខ ។

ក្នុងឱកាសនេះដែរ លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ ក៏បានកោតសរសើរ ផ្តាំផ្ញើអោយមន្ត្រីរាជការទាំងអស់ខិតខំបំពេញភារកិច្ចរបស់ខ្លួនអោយបានល្អប្រសើរ និង បានយកចិត្តទុកដាក់ជាមួយមន្ត្រីក្រោមឱវាទ ដោយម្នាក់ៗទទួលបានថវិកា ៥០,០០០រៀល មី ១កេស និង ភេសជ្ជៈ ១កេស ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ៕

 

អត្ថបទដែលជាប់ទាក់ទង