ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខេត្តកែប បញ្ជូនជនសង្ស័យ ចំនួន២នាក់ ពាក់ព័ន្ធករណីឆក់ ទៅអយ្យការអមសាលាដំបូងខេត្ត

34

ខេត្តកែប ៖ ព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន២នាក់ រួមមានឈ្មោះដូចខាងក្រោម ៖- សេង តុលា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករនេសាទ។ – សេង សីហា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស។ ទាំង២នាក់រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្នុងកែប ពាក់ព័ន្ធករណីឆក់កាបូប ទៅអយ្យការសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីច្បាប់។

ជនសង្ស័យខាងលើបានធ្វើសកម្មភាពឆក់កាបូប កាលពីវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៣៣អា ក្នុងភូមិកែប សង្កាត់/ក្រុងកែប។ ជនរងគ្រោះឈ្មោះ សុឹម ចាន់ណា ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរអាជីវករ រស់នៅកន្លែងកើតហេតុខាងលើ ក្រោយធ្វើសកម្មភាពឆក់រួចក៏បើកម៉ូតូរត់គេច ។

ក្រោយទទួលបានព័ត៌មានក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌ បានសហការ ចុះអន្តរាគមន៍ស្រាវជ្រាវ និងបង្ក្រាបបានភ្លាមៗ រួចនាំខ្លួនមកធ្វើការសាកសួរ ហើយសាមីខ្លួន(ជនសង្ស័យ) បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ពិតប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង