ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ផ្ដោតលើការងារសំខាន់ចំនួន៤

55

 

ភ្នំពេញ៖នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បើក កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាពលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ។

ក្នុងកិច្ចប្រជុំនោះលោកអភិបាលខណ្ឌពោធិ៍សែនជ័យបានលើកឡើងថា៖កិច្ចប្រជុំនេះផ្ដោតលើការងារសំខាន់ចំនួន៤៖
១- ការងារឹតបន្តឹង និងការទប់ស្កាត់ក្មេងទំនើរនៅតាមមូលដ្ឋាន ។
២- ជម្រុញ និងបូកសរុបទិន្ន័យអ្នកចាក់
វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (ដូសពិសេស ដូសទី៤) នៅតាមបណ្តាសង្កាត់ទាំង០៧ ។
៣-ការងារសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ជូនដល់បងប្អូនប្រជាពលរដ្ឋដែលត្រឡប់ពីសម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវិញ។
៤- ការងារពន្លឿនការធ្វើប័ណ្ណក្រីក្រ (ក្រ១ ក្រ២) ជូនដល់បងប្អូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង