ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងខែមីនា ឆ្នាំ២០២២ ចំណូលពន្ធ អាករគ្រប់ប្រភេទ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានប្រមាណជា ៧៥០,៧១លាន ដុល្លារ

452

 

ភ្នំពេញ៖ ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ឯកឧត្តម គង់ វិបុល បានបញ្ជាក់ថា ក្នុងខែមីនា ឆ្នាំ២០២២ ចំណូលពន្ធ អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួន ៣ ០៤០,៣៧ប៊ីលានរៀល (ប្រមាណជា ៧៥០,៧១លាន ដុល្លារ) ស្មើនឹង ២៦,៦៣% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២២។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំ ខែមីនា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ៥៤៧,៣០ប៊ីលាន រៀល (ប្រមាណជា ១៣៥,១៤ លានដុល្លារ) ស្មើនឹង ២១,៩៥%។ សរុបរយៈពេល ៣ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែល អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែង តាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញមានចំនួន ៥ ១១៥,៤២ ប៊ីលានរៀល (ប្រមាណជា ១២៦៣,០៧ លានដុល្លារ) ស្មើនឹង ៤៤,៨០% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ៩៣០,៩៩ ប៊ីលានរៀល (ប្រមាណជា ២២៩,៨៧លានដុល្លារស្មើនឹង ២២,២៥%។ សម្រាប់រយៈពេល ៣ខែ ឆ្នាំ២០២២ ចំណូលពី ប្រភេទពន្ធសំខាន់ៗ ៥ បានរក្សាកំណើនឡើងគួរឱ្យកត់សម្គាល់ ធៀបនឹងខែរយៈពលដូចគ្នាក្នុងឆ្នាំ២០២១ ក្នុងនោះពន្ធលើប្រាក់ ចំណូលមានចំនួន ២ ៦៩៨,០២ ប៊ីលានរៀល (កើនឡើង ៥១៥,១៧ប៊ីលានរៀល ស្មើនឹង ២៣,៦០%), អាករលើតម្លៃបន្ថែម មានចំនួន ៧៧៤,០១ប៊ីលានរៀល (កើនឡើង ១០១,៧៩ ប៊ីលានរៀល ស្មើនឹង ១៥,១៤%), អាករពិសេសមានចំនួន ២៩៨,៤៧ ប៊ីលានរៀល (កើនឡើង ៤០,៨៤ប៊ីលានរៀល ស្មើនឹង ១៥,៨៦%), ពន្ធលើប្រាក់បៀវត្សមានចំនួន ៣១៥ប៊ីលានរៀល (កើនឡើង ៥៥,០៥ប៊ីលានរៀល ស្មើនឹង ២១,១៨%), និងលើ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ចំនួន ២២៦,៧៩ ប៊ីលានរៀល (កើនឡើង ៥៨,៩៤ប៊ីលានរៀល ស្មើនឹង ៣៥,១២%)។

នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំ ខែមីនា និងត្រីមាសទី១ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់ អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតីភាពរបស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ។

គួរបញ្ជាក់ផងដែរថា អគ្គនាយកដ្ឋានពន្ធដារទទួលបានការ ស្ងើចសរសើរពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចំពោះឯតទគ្គកម្មនៃការគ្រប់គ្រងប្រមូលចំណូលពន្ធផ្ទៃក្នុង ដែលសម្រេចបានរហូតដល់ ២៣៦លានដុល្លារ ក្នុងមួយថ្ងៃ (ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២)។ ជាមួយគ្នានេះផងដែរ តាមរយៈលិខិតចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២២សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំពោះលទ្ធផលល្អប្រសើរសម្រាប់ឆ្នាំ២០២១ ដែលសម្រេចបាន ១២៤,០២% នៃផែនការប្រចាំឆ្នាំ ដែលឆ្លុះបញ្ចាំងអំពីភាពខ្លាំងក្លានៃសេដ្ឋកិច្ចជាតិ បើទោះបីជាកាលពីឆ្នាំ២០២១ ស្ថិតក្នុងកាលៈទេសៈដ៏លំបាក ដែលកម្ពុជាបាននិងកំពុងជួបប្រទះនូវវិបត្តិនៃការរីករាលដាល នៃជំងឺកូវីដ-១៩ ព្រមទាំងសបញ្ជាក់យ៉ាងច្បាស់ពីភាពរឹងមាំនៃ ឯករាជ្យភាព និងអធិបតេយ្យភាពជាតិកម្ពុជា។

ក្នុងឱកាសនេះ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រីបានលើកឡើងថា ស្ថានភាពនៃសកម្មភាពសេដ្ឋកិច្ច ក្នុងឆ្នាំកន្លងមក នឹងបន្តជះឥទ្ធិពលមកលើការគ្រប់គ្រងការប្រមូល ចំណូលពន្ធក្នុងឆ្នាំបន្ទាប់ ជាពិសេស ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ។ ផ្ទុយទៅវិញ ទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងផលប៉ះពាល់ នៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១យ៉ាងណាក្តី លទ្ធផលនៃការ គ្រប់គ្រងប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារសម្រេច បានលទ្ធផលល្អប្រសើរដូចបានជម្រាបជូនខាងលើ។

តើកត្តាអ្វីធ្វើឱ្យលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែមីនា និងប្រចាំត្រីមាសទី១ ឆ្នាំ២០២២កើនឡើង និងឈានទៅសម្រេចបាន ៤៤,៨០% នៃផែនការកំណត់ ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២?

ការបន្តពង្រឹងអភិបាលកិច្ចល្អ (Good Governance) និងរដ្ឋបាលកិច្ចល្អ (Good Administration) ព្រមទាំង ការប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្មជាពិសេសការរៀបចំ អភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន តាំងពីមុនការរីករាលដាលនៃជំងឺកូវីដ-១៩។

ការគ្រប់គ្រងប្រមូលចំណូលពន្ធតាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានដែលបានដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ជាពិសេស Tol E-Filing, E-Filing, E-Payment, GDT TaxPre-liling App, និងប្រព័ន្ធទទួលលិខិតប្រកាសពន្ធ ពាក្យស្នើសុំលិខិតរដ្ឋបាល និង/ឬឯកសារនានា តាមរយៈ ប្រព័ន្ធបញ្ជូនឯកសារអេឡិចត្រូនិក (E-Document Submission Sysler) ព្រមទាំងការស្នើសុំវិញ្ញាបនបត/ លិខិតអនុញ្ញាតនានាតាមប្រព័ន្ធអនឡាញ។

កម្មវិធីលើទូរស័ព្ទដៃ របស់អគ្គនាយកដ្ឋានពន្ធដារផ្ដល់ លទ្ធភាពជូនអ្នកជាប់ពន្ធទទួលបានភាពងាយស្រួល និង ចំណេញពេលវេលា ក្នុងការបង់ពន្ធបានពីគ្រប់ទីកន្លែង ទទួលបាននូវបច្ចុប្បន្នភាពនិងព័ត៌មានថ្មីៗអំពីពន្ធដារ តាមដានឯកសារ ព្រមទាំងទទួលសេវាអ្នកជាប់ពន្ធពី អគ្គនាយកដ្ឋានពន្ធដារជម្រើសបង់ពន្ធតាមរយៈធនាគារពាណិជ្ជជាដៃគូ ដែល គិតមកដល់បច្ចុប្បន្ននេះមាន ០៨ ក្នុងនោះមាន ធនាគារ អេស៊ីលីដា ធនាគារកាណាឌីយ៉ា ធនាគារកម្ពុជាសាធារណៈ ធនាគារស្ថាបនា ធនាគារ ABA ធនាគារ វឌ្ឍនៈ ធនាគារ ប្រៃសណីយ៍កម្ពុជា និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ការផ្តល់សេវាជូនអ្នកជាប់ពន្ធតាមរយៈសេវាពិគ្រោះ យោបល់ជូនអ្នកជាប់ពន្ធសរុបក្នុងរយៈពេល ៣ខែ ឆ្នាំ ២០២២ មាន ២៦៤២៧ ករណី ថយចុះ ៥១% ធៀបនឹង រយៈពេលដូចគ្នា ឆ្នាំ២០២១ ដែលការថយចុះនេះពុំមែនជាសញ្ញាណអវិជ្ជមានឡើយ ផ្ទុយទៅវិញ ចំណុចនេះគឺ បានឆ្លុះបញ្ចាំងអំពីការកើនឡើងនូវការយល់ដឹងរបស់ អ្នកជាប់ពន្ធនូវច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ ព្រមទាំង ប្រព័ន្ធបច្ចេកវិទ្យាគាំទ្រនានារបស់អគ្គនាយកដ្ឋានពន្ធដារ ដែលស្តែងនូវភាពជោគជ័យនៃការផ្សព្វផ្សាយ និងបណ្តុះបណ្តាលតាមរយៈសិក្ខាសាលា វគ្គបណ្តុះបណ្តាល សេវា ពិគ្រោះយោបល់ និងប្រព័ន្ធផ្សព្វផ្សាយនានារបស់អគ្គនាយកដ្ឋានពន្ធដារ។

សម្រាប់ឆ្នាំ២០២២ នេះ ដើម្បីធានានូវប្រសិទ្ធភាពក្នុងការ អនុវត្តការគ្រប់គ្រងប្រមូលចំណូលពន្ធបានគ្រប់តាមផែនការ ច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងចំនួន១១៤១៩,១៣ប៊ីលាន រៀល (ប្រមាណ ២៨១៩,៥៤លានដុល្លារ) អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តពង្រឹងការអនុវត្តនូវវិធានការគោលនយោបាយ និងរដ្ឋបាលសារពើពន្ធ ដែលរួមមានវិធានការសំខាន់ៗដូចខាងក្រោម៖ បន្តយកចិត្តទុកដាក់ និងពង្រឹងការអនុវត្តអនុសាសន៍ របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាទិសដៅសម្រាប់ អនុវត្តបន្តសម្រាប់ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ កាលពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូល ពន្ធប្រចាំឆ្នាំ២០២១ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បន្តពង្រឹងការអនុវត្តកាតព្វកិច្ចដំឡើងឧបករណ៍វាស់ ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុលរបស់ សហគ្រាសផលិតក្នុងស្រុក (Flowmeter) អនុលោមតាម ប្រកាសលេខ ០១០ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធានាបាននូវតម្លាភាពនិងការប្រកួតប្រជែងស្មើភាព៕

អត្ថបទដែលជាប់ទាក់ទង