ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន មិនចេញធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នោះទេ ថ្នាក់មូលដ្ឋានធ្វើទៅចុះ

411

 

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនចេញធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នោះទេ ថ្នាក់មូលដ្ឋានធ្វើទៅចុះ។

ក្នុងឱកាសអញ្ជើញជាអធិបតីកាត់ខ្សែបូ សម្ពោធសមិទ្ធិផលនានា ក្នុងគម្រោងការពារទឹកជំនាន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្រោមហិរញ្ញ ប្បទានឥតសំណង ពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលប្រព្រឹត្តទៅស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត អាណត្តិទី៥ខាងមុខនេះ សម្តេចមិនបានចូលរួមក្នុងយុទ្ធនាការឃោសនាឡើយ។

សម្តេច បានថ្លែងដូច្នេះថា “ទុកឱ្យបេក្ខជន មេឃុំ-សង្កាត់ ធ្វើសកម្មភាពដោយខ្លួនឯង ។ សម្តេច បានអះអាងថា បើបក្សប្រជាជនឈ្នះឆ្នោត បក្សណាក៏អាចរស់នៅជាមួយគណបក្សប្រជាជនបានដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋយល់ច្បាស់ពីការជ្រើសរើសរបស់ខ្លួនថា តើបក្សណាស័ក្តិសមឱ្យគាត់ផ្ញើវាសនា។ សម្តេចតេជោ ណែនាំឱ្យបង្កបរិយាកាសល្អលើការឃោសនារកសំឡេងឆ្នោត និងបញ្ចៀសអំពើហិង្សា៕

អត្ថបទដែលជាប់ទាក់ទង