ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តើត្រូវធ្វើដូចម្ដេច ដើម្បីលក់អចលនទ្រព្យ ឱ្យឆាប់ដាច់?

523

ដោយសារឥទ្ធិពលនៃជំងឺរាតត្បាត Covid-19 មកលើទីផ្សារអចលនទ្រព្យនៅកម្ពុជា ម្ចាស់អចលនទ្រព្យភាគច្រើនមានការលំបាកក្នុងការលក់ដីធ្លី និងផ្ទះរបស់ពួកគេឱ្យបានឆាប់រហ័ស នៅពេលដែលមានអ្នកលក់ច្រើន ហើយអ្នកទិញតិចនៅលើទីផ្សារ។

ក្នុងអំឡុងពេលដ៏លំបាកនេះ មនុស្សភាគច្រើនស្ទាក់ស្ទើរក្នុងការចំណាយលុយបន្ថែមដើម្បីវិនិយោគលើអចលនទ្រព្យ។ ទោះជាយ៉ាងណា ក្នុងនាមអ្នកជាម្ចាស់អចលនទ្រព្យ តើអ្នកគួរធ្វើដូចម្តេចដើម្បីទាក់ទាញអតិថិជន ប្រសិនបើអ្នកចង់លក់អចលនទ្រព្យឱ្យបានលឿនក្នុងប្រទេសកម្ពុជា? ខាង​ក្រោម​នេះ​ជា​គន្លឹះ​សំខាន់ៗ​ចំនួន​បួន​ដើម្បីលក់អចលនទ្រព្យឱ្យបានលឿន៖

១. ជួលភ្នាក់ងារអចលនទ្រព្យជំនាញ
ការជួលភ្នាក់ងារអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈត្រឹមត្រូវគឺមានសារៈសំខាន់ណាស់ ប្រសិនបើអ្នកចង់លក់អចលនទ្រព្យរបស់អ្នកឱ្យបានឆាប់រហ័ស។ ភ្នាក់ងារអចលនទ្រព្យជោគជ័យស្គាល់អំពីទីផ្សារយ៉ាងច្បាស់ ដោយមានព័ត៌មាន និងទិន្នន័យត្រឹមត្រូវជាច្រើនអំពីទីតាំង និងតម្លៃអចលនទ្រព្យនៅក្នុងដៃស្រាប់ ដែលអាចជួយឱ្យម្ចាស់អចលនទ្រព្យកំណត់តម្លៃបានយ៉ាងត្រឹមត្រូវដើម្បីលក់ឱ្យឆាប់ដាច់។

ជាងនេះទៅទៀត ភ្នាក់ងារអចលនទ្រព្យនឹងជួយអ្នកពីដើមដល់ចប់ ចាប់ពីការថតរូបអចលនទ្រព្យ ការសរសេរផ្សព្វផ្សាយអចលនទ្រព្យ ការផ្សាយពាណិជ្ជកម្មអចលនទ្រព្យ និងការចរចាជាមួយអ្នកទិញក្នុងតម្លៃដ៏ល្អបំផុតជូនអ្នក។

អ្វីដែលល្អបំផុតក្នុងការជួលភ្នាក់ងារអចលនៈទ្រព្យ គឺវានឹងជួយសន្សំសំចៃពេលវេលារបស់អ្នក និងបង្កើនឱកាសលក់អចលនទ្រព្យបានយ៉ាងឆាប់រហ័ស ព្រោះពួកគេមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យអចលនទ្រព្យ ដោយមានបណ្តាញជាមួយអ្នកទិញ និងវិនិយោគិនដែលមានសក្តានុពលជាច្រើននាក់។ ដូចនេះ ភ្នាក់ងារអចលនទ្រព្យអាចលក់អចលនទ្រព្យរបស់អ្នកបានយ៉ាងលឿនជាមួយនឹងតម្លៃប្រសើរ ទោះបីក្នុងអំឡុងពេលមិនល្អក៏ដោយ។

២. តម្លៃប្រកួតប្រជែង

ប្រសិនបើអ្នកកំពុងត្រូវការថវិកាសម្រាប់គោលបំណងអ្វីមួយ ហើយចង់លក់អចលនទ្រព្យរបស់អ្នកឱ្យបានលឿន អ្នកគួរតែពិចារណាបញ្ចុះតម្លៃឱ្យប្រកួតប្រជែងបន្តិចនៅលើទីផ្សារ។ ក្នុងន័យនេះ អ្នកគួរតែធ្វើការស្រាវជ្រាវលើតម្លៃអចលនទ្រព្យនៅក្នុងតំបន់របស់អ្នកឱ្យបានច្បាស់លាស់ ដើម្បីប្រាកដថាអ្នកមិនកំណត់តម្លៃខ្ពស់ពេកទេ។

បន្ទាប់ពីអ្នករកឃើញតម្លៃអចលនទ្រព្យពិតប្រាកដនៅក្នុងតំបន់របស់អ្នក អ្នកគួរតែកំណត់តម្លៃអចលនទ្រព្យរបស់អ្នកឱ្យទាបជាងទីផ្សារបន្តិច ដើម្បីទាក់ទាញអ្នកទិញឱ្យបានកាន់តែច្រើន និងបង្កើនឱកាសលក់ឱ្យបានច្រើន។ បើមិនដូច្នោះទេ អចលនទ្រព្យរបស់អ្នកនឹងចំណាយពេលយូរដើម្បីលក់ដាច់ នៅពេលដែលអ្នកទិញមានជម្រើសកាន់តែច្រើនជាមួយនឹងអចលនទ្រព្យដែលមានតម្លៃប្រកួតប្រជែងនៅលើទីផ្សារ។

ប្រសិនបើអ្នកចង់ស្វែងរក និងប្រៀបធៀបតម្លៃអចលនទ្រព្យនៅក្នុងតំបន់របស់អ្នក អ្នកអាចស្វែងរកភ្នាក់ងារអចលនទ្រព្យសម្រាប់ជំនួយ ឬស្វែងរកគេហទំព័រអចលនទ្រព្យដែលអាចទុកចិត្តបានដូចជា Harbor Property ដែលមានអចលនទ្រព្យរាប់ពាន់កំពុងដាក់លក់ ឫជួលនៅក្នុងប្រទេសកម្ពុជា។

៣. សម្អាត និងជួសជុលផ្ទះរបស់អ្នក

ពេលខ្លះ អ្នកទិញផ្ទះមិនចង់ឃើញសម្ភារឥតសណ្ដាប់ធ្នាប់របស់អ្នកនោះទេ នៅពេលអ្នកថតរូបផ្ទះរបស់អ្នកដើម្បីផ្សព្វផ្សាយនៅកន្លែងណាមួយ។ ដូច្នេះ អ្នកត្រូវសម្អាត និងលាក់របស់ដែលរញ៉េរញ៉ៃនៅក្នុងផ្ទះរបស់អ្នកដើម្បីឱ្យអ្នកទិញអាចស្រមៃពេលគេទិញផ្ទះរបស់អ្នក។ អ្នកត្រូវប្រាកដថា អ្នកបានរៀបចំគ្រឿងសង្ហារឹមរបស់អ្នកឡើងវិញដើម្បីធ្វើឱ្យផ្ទះរបស់អ្នកមើលទៅរៀបរយ និងទាក់ទាញ សម្រាប់អ្នកទិញ។

លើសពីនេះ អ្នកក៏ត្រូវផ្តោតលើការជួសជុលបន្ទាន់ៗ ដើម្បីដោះស្រាយបញ្ហាដែលអាចរារាំងអ្នកទិញផ្ទះ ដូចជាការជួសជុលក្បឿងរលុង ការដកស្នាមប្រឡាក់កំរាលព្រំ និងការរឹតបន្តឹងក្បាលរូប៊ូណេដែលលេចធ្លាយជាដើម។

៤. ការតុបតែងផ្ទះផ្នែកខាងក្រៅ

ការតុបតែងផ្ទះផ្នែកខាងក្រៅ គឺជាចំណាប់អារម្មណ៍ដ៏ល្អដំបូងគេក្នុងការទាក់ទាញអ្នកទិញ ដែលមានសក្តានុពលនៅលើទីផ្សារ។ ប្រសិនបើអ្នកចង់លក់អចលនទ្រព្យរបស់អ្នកឱ្យបានលឿន អ្នកគួរតែពិចារណាតុបតែងផ្នែកខាងក្រៅផ្ទះរបស់អ្នកឱ្យមើលទៅស្អាត និងទាក់ទាញ ដូចជាការលាបពណ៌ទ្វារខាងមុខ ការដាំផ្កាលំអរ ការលាងបង្អួច ការជួសជុលភ្លើងដែលខូច និងការបោសសម្អាតពីងពាង និងកំទេចកំទីចេញពីបង្អួចជាដើម។

ប្រសិនបើចង់ទិញផ្ទះអាជីវកម្ម លោកអ្នកអាចស្វែងរកផ្ទះសម្រាប់លក់នៅក្នុងគេហទំព័រ ឬតាមរយៈកម្មវិធីទូរស័ព្ទរបស់ Harbor Property
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
Hotline: 096 7876 902 (Telegram)/ 066 886633
WeChat: HB06688663

អត្ថបទដែលជាប់ទាក់ទង