ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិន បើកឡានបុកម៉ូតូ រងរបួសជាទម្ងន់

69

 

កណ្ដាល៖ យោងតាមរបាយការណ៍ប៉ូលិសកៀនស្វាយ ករណី គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងម៉ូតូបុកជាមួយរថយន្តបណ្ដាលអោយរងរបួសធ្ងន់ អ្នកជិះម៉ូតូម្នាក់និងខូចម៉ូតូមួយគ្រឿង .រថយន្តខូចស្រាលមួយគ្រឿង។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ម៉ោង១៨”៣០នាទី មានករណីគ្រោះថ្នាក់ ចរាចរណ៍ មួយកើតឡើងនៅលើកំណាត់ផ្លូវលេខ១១០ នៅចំនុចភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបន្តថានៅថ្ងៃ.ខែ.ឆ្នាំ និងពេលវេលាម៉ោងកើតហេតុខាងលើ នោះមានរថយន្តមួយគ្រឿងម៉ាក Land cruiser ព៌ណស ពាក់ផ្លាកលេខ ភ្នំពេញ ២BB ៥០៨៥ បើកបរដោយឈ្មោះ Xiao zai ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន ស្នាក់នៅភ្នំពេញ ដែលបើកបរមានទិសដៅពី(ភ្នំពេញទៅស្អាង) តាមផ្លូវលេខ១១០។ លុះពេលបើកមកដល់កន្លែងកើតហេតុខាងលើ ក៏បានបត់ឆ្លងផ្លូវមកខាងឆ្វេងដៃរបស់ខ្លួន ខណៈពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាក Honda dream c១២៥ ព៌ណខ្មៅពាក់ស្លាកលេខ ភ្នំពេញ ១ac ០៣៧៣ បើកបរដោយឈ្មោះ លីន ម៉ាល័ក្ខ ហៅសឺ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅស្របគ្នា (ភ្នំពេញទៅស្អាង)ដោយបុកប៉ះដៃចង្កូតម៉ូតូជាមួយ ផ្នែកខាងមុខរថយន្តបណ្តាលអោយភាគីខាងម៉ូតូដួល រងរបួសជាទម្ងន់។រីឯម៉ូតូនិងរថយន្តភាគីទាំង២ ដែលខូចក្រុមសមត្ថកិច្ចបានយកមករក្សាទុក ជាភស្តុតាង នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។

តាមការសន្និដ្ឋានជាបឋមពីសំណាក់ក្រុមសមត្ថកិច្ចជំនាញ អ្នកបើកបររថយន្តឈ្មោះ Xiao zai ភេទប្រុស បត់រថយន្តឆ្លងផ្លូវ មិនបានមើលគ្រប់ជ្រុងជ្រោយ ក្នុងស្ថានភាពគ្រោះថ្នាក់ ។រីឯអ្នកបើកបរម៉ូតូឈ្មោះ លីន ម៉ាល័ក្ខ ហៅសឺ ភេទប្រុស បើកបរម៉ូតូមិនប្រុងប្រយ័ត្ន មិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ៕

អត្ថបទដែលជាប់ទាក់ទង