ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបបទល្មើសគ្រឿងញៀន នៅស្រុកអង្គស្នូល មុខសញ្ញាគ្រឿងញៀន បាញ់នាយនគរបាលប៉ុស្តិ៍ឃុំទួលព្រិចស្លាប់

67

កណ្តាល៖ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅស្រុកអង្គស្នូល ខេត្តកណ្តាល, មុខសញ្ញាគ្រឿងញៀន បានបាញ់បណ្តាលឱ្យនគរបាលម្នាក់ស្លាប់។

ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា នាយនគរបាលដែលត្រូវមុខសញ្ញាគ្រឿងញៀន បាញ់បណ្តាលឱ្យស្លាប់ មានតួនាទីជាមេប៉ុស្តិ៍ឃុំទួលព្រិច ស្រុកអង្គស្នូល។

លោកបានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះ កម្លាំងសមត្ថកិច្ចរបស់លោកក៏បានឃាត់ខ្លួនជនដៃដល់ម្នាក់ផងដែរ។

អត្ថបទដែលជាប់ទាក់ទង