ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋងាយរងគ្រោះ ៣០គ្រួសារ ក្នុងសង្កាត់ទឹកល្អក់ទី២ ទទួលបានអំណោយ ពីកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក

19

 

ភ្នំពេញ៖នៅថ្ងៃទី ២៧ ខែ មេសា ឆ្នាំ២០២២លោកជា ពិសី អភិបាលខណ្ឌទួលគោក បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកាមកឧបត្ថម្ភ ដើម្បីជួយសម្រាលជីវភាពខ្វះខាតដល់ប្រជាពលរដ្ឋ ចំនួន៣០គ្រួសារ ក្រោយពីក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានទទួលសេចក្ដីរាយការណ៍ពីមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរភូមិ-សង្កាត់ ដែលជាសេនាធិការ។

សកម្មភាពមនុស្សធម៌របស់ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក ក្នុងការនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកាមកឧបត្ថម្ភ ដើម្បីជួយសម្រាលជីវភាពខ្វះខាតដល់ប្រជាពលរដ្ឋ ចំនួន៣០គ្រួសារនេះ ។
ពិធីនេះដោយមានការចូលរួមពី លោក កែវ សុភា ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមខណ្ឌ និងលោក-លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌ ហើយ និងក្រុមការងារ ក.ក្រ.ក សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។

លោកជា ពិសី ក្នុងនាមប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងគិតគូរពីសុខទុក្ខរបស់បង-ប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ពោលគឺ ទីណាក៏ដោយ ឱ្យតែមានបង-ប្អូនប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាត ជាជនចាស់ជរាទីទាល់ និងស្ត្រីមេម៉ាយគ្មានទីពឹង ឫជួបគ្រោះមហន្តរាយផ្សេងៗ ទីនោះតែងតែមានវត្តមាន របស់កាកបាទក្រហមកម្ពុជា មកជួយសង្គ្រោះជានិច្ច។

សូមជម្រាបថា សម្រាប់អំណោយមានជាសម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកា របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក ក្រោមការដឹកនាំប្រកបដោយព្រហ្មវិហារធម៌ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបាននាំយកមកឧបត្ថម្ភដល់ប្រជាពលរដ្ឋងាយរងគ្រោះ ទាំង៣០គ្រួសារនាពេលនេះ គឺក្នុង១គ្រួសារៗ ទទួលបាន រួមមាន៖ អង្ករ២៥គីឡូក្រាម, ទឹកស៉ីអុីវ១យួរ, ត្រីខយួរ, ជែលលាងដៃ១ដប, ម៉ាស់ ១ប្រអប់, ថ្នាំ១កញ្ចប់ និងថវិកាចំនួន ៣០,០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង